Home > រឿងរ៉ាវជីវិត សង្គម > ជីវិតប្រុសលក់ខ្លួនកណ្តាលក្រុងភ្នុំពេញ ម៉ូយភាគច្រើនម៉េម៉ាយមានទ្រព្យស្តុកស្តម្ភ

ជីវិតប្រុសលក់ខ្លួនកណ្តាលក្រុងភ្នុំពេញ ម៉ូយភាគច្រើនម៉េម៉ាយមានទ្រព្យស្តុកស្តម្ភ

ប្រភទ : រឿងរ៉ាវជីវិត, សង្គម 1 year មុន , Thursday, ទី​ 18th August ,ឆ្នាំ 2016 147 view

កាលពីមុនគេពុំដែលបានស្គាល់ ឬ បានដឹងច្បាស់ថាមានបុរសប្រកបរបររកស៊ីលក់ខ្លួននោះទេ គ្រាន់តែឮហើយ និយាយតៗគ្នាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះប្រាកដជាមានបុរសប្រកបរបររកស៊ីលក់ខ្លួនពិតមែន គ្រាន់តែក្រុមនេះមិនចេញមុខដូចជាស្ត្រីរកស៊ីផ្លូវភេទនោះទេ ។ បុរសដែលប្រកបរបររកស៊ីលក់ខ្លួននោះភាគច្រើនគឺមានវ័យចន្លោះពី ១៩ ឆ្នាំ ទៅជាង ៣០ ឆ្នាំ ដែលមានរូបរាងស្អាតសង្ហា ហើយពួកគេមិនបានប្រមូលផ្តុំគ្នាជាក្រុមៗនោះទេ ក្នុងចំណោមពួកគេមានអ្នកខ្លះជានិស្សិតកំពុងសិក្សានៅតាមមហាវិទ្យាល័យ ។ ការរកស៊ីលក់ខ្លួនរបស់ពួកគេគឺដើម្បីតែការសប្បាយ និង រកប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពនៃការសិក្សារបស់ពួកគេ ប៉ុន្តែមានអ្នកខ្លះប្រកបរបររកស៊ីលក់ខ្លួនដោយសារតែមិនមានការងារធ្វើ។ “ប្រជាប្រិយ” បានជួបបុរសប្រកបរបររកស៊ីលក់ខ្លួនម្នាក់ ដែលបុរសរូបនោះគ្រាន់តែប្រាប់ឈ្មោះហៅក្រៅរបស់គេថា “ប៊ុនធឿន” ដែលក្រុមបុរសប្រកបរបររកស៊ីលក់ខ្លួនដទៃទៀត បានចាត់ទុក ប៊ុនធឿន ថាជាកំពូលបុរសលក់ខ្លួន ព្រោះរូបគេមានស្គាល់មេបណ្តាញ្ញ និង ម៉ូយរបស់គេជាច្រើន ។

ប៊ុនធឿន ជាកូនចៅអ្នកខេត្តព្រៃវែង ចូលដល់ឆ្នាំនេះគេមានវ័យ ២៧ ឆ្នាំ មានបងប្អូនចំនួន ៧ នាក់ ប៊ុនធឿន ជាកូនទី ៤ ក្នុងគ្រួសារកសិករមួយ ។
អ្វីដែលធ្វើឱ្យគេមានការចាប់អារម្មណ៍នោះគឺមុនពេលដែល ប៊ុន ធឿន មកប្រកបរបររកស៊ីលក់ខ្លួននេះ ប៊ុនធឿន ធ្លាប់បានបួសជាព្រះសង្ឃ រយៈពេលជាង ៧ ព្រះវស្សាដែរ ។
ពេលជួបជាមួយ “ប្រជាប្រិយ” ប៊ុនធឿន បានរៀបរាប់ដោយមិនលាក់លៀមថា ដោយសារតែរូបគេជាកូនកំព្រាដែល ឪពុកម្តាយបានស្លាប់ចោលតាំងពីនៅតូចមកនោះ ធ្វើឲ្យជីវិតក្នុងការសិក្សា ចំណេះទូទៅរបស់គេត្រូវបានបញ្ចប់ត្រឹមតែថ្នាក់ទី ៦ ប៉ុណ្ណោះ ។ ដោយសារតែចង់សិក្សាបន្ត គេបានសាងផ្នួសជាសង្ឃតាំងពីអាយុ ១៧ ឆ្នាំ ។

បន្ទាប់ពីបានបួសជាព្រះសង្ឃហើយភ្លាមមិនយូរប៉ុន្មាន នេន ប៊ុនធឿន ក៏បាននិមន្តមក បន្តការសិក្សាខាងផ្នែកភាសាបាលី ដោយស្នាក់នៅក្នុងវត្តមួយនាទីក្រុង ភ្នំពេញ ។ បន្ទាប់ពីបួសជាព្រះសង្ឃអស់រយៈពេលជាងប្រាំពីរវស្សា ដោយអស់និស្ស័យក្នុងការសាងព្រះផ្នួសផងនោះ ព្រះសង្ឃ ប៊ុនធឿន ក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ្ញនៅក្នុងឆ្នាំ២០០៨។ ក្រោយពីលាចាកសិក្ខាបទមក ប៊ុនធឿន បានស្វះស្វែងរកការងារធ្វើ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ មិនយូរប៉ុន្មាន ប៊ុនធឿន បានទៅធ្វើជាកម្មករនៅក្នុងរោងចក្រមួយ ដោយធ្វើការនៅក្នុងរោងចក្រមួយនោះមិនបានប៉ុន្មានខែផង គេក៏ប្តូរការងារមកធ្វើជាសន្តិសុខឲ្យក្រុមហ៊ុនមួយ។

ដោយធ្វើការងារខាងផ្នែកសន្តិសុខនេះពិបាកពេក ហើយប្រាក់ខែក៏តិចទៀតនៅឆ្នាំ២០០៩ ប៊ុនធឿន បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្នុងទឹកដីប្រទេសថៃ ដោយទៅធ្វើការងារជាកម្មករដាំដំឡូងកាប់ឈើ និង ចុងក្រោយទៅធ្វើជាកម្មករក្នុងរោងចក្រផ្លែឈើមួយក្នុងទឹកដីនៃប្រទេសថៃ ។

ធ្វើជាកម្មករស៊ីឈ្នួលគេនៅទីនោះអស់រយៈពេលជាងពីរឆ្នាំ នៅចុងឆ្នាំ ២០១១ ប៊ុនធឿន ក៏បានវិលត្រឡប់មករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាវិញ។ ពេលមកដល់ប្រទេសកម្ពុជាភ្លាម គេបានរកការងារធ្វើនៅខេត្តសៀមរាប ដោយធ្វើជាអ្នកបម្រើនៅក្នុងភោជនីយដ្ឋានមួយមិនបានប៉ុន្មាន ប៊ុនធឿន ក៏ឈប់ធ្វើជាអ្នកបម្រើនៅក្នុងភោជនីយដ្ឋាននោះទៀត ហើយនៅដើមឆ្នាំ២០១២ ក៏ត្រឡប់មកនៅ និង រកការងារធ្វើនៅក្នុងទីក្រុងភ្នំពេញវិញម្តង។

ក្នុងការមករកការងារនៅក្នុងទីក្រុងភ្នំពេញ ប៊ុន ធឿន មិនអាចរកការងារបានធ្វើឡើយ នៅល្ងាចថ្ងៃមួយដោយមានការអស់សង្ឃឹមក្នុងជីវិតខ្លាំងពេក ប៊ុនធឿន ក៏បានធ្វើដំណើរទៅលម្ហែកាយនៅតាមសួនច្បារនាមាត់ទន្លេ ខាងមុខវត្តឧណ្ណាលោមនៅពេលកំពុងតែអង្គុយគយគន់ទេសភាពតាមមាត់ទន្លេបានបន្តិចមានបុរសខ្ទើយម្នាក់បានមកអង្គុយក្បែរហើយនិយាយលេងជាមួយគេ ។ ពេលអង្គុយនិយាយគ្នាលេងបានមួយសន្ទុះជាមួយ ប៊ុន ធឿន បុរសខ្ទើយនោះក៏បានសុំលេខទូរស័ព្ទពីរូបគេហើយក៏សុំលាទៅមុន ។

នៅក្នុងថ្ងៃដដែលនោះ នៅវេលាម៉ោងប្រហែលជា ១០ យប់ បុរសខ្ទើយម្នាក់នោះក៏បានទូរស័ព្ទមករកគេ មុនដំបូងគេបាននិយាយលេងធម្មតា ប៉ុន្តែនៅពេលនិយាយដឹងចិត្តគ្នាបានបន្តិច បុរសខ្ទើយម្នាក់នោះក៏បានសួរនាំមករូបគេថា រាល់ថ្ងៃធ្វើការងារអ្វី ? ហើយរស់នៅឯណា ? ដោយមិនបង្អង់យូរ ប៊ុន ធឿន ក៏បានឆ្លើយតបទៅវិញ្ញភ្លាមៗ ថា បច្ចុប្បន្ននេះគេស្នាក់នៅក្នុងវត្តមួយ ហើយមិនមានការងារធ្វើនោះទេ គឺកំពុងតែដើររកការងារធ្វើ រាល់ ថ្ងៃនេះស្ទើរតែដាច់បាយមួយពេលៗទៅហើយ ព្រោះមិនមានប្រាក់ទិញបាយហូបនោះទេ ។

គ្រាន់តែឮសម្តីគេនិយាយដូច្នេះ បុរសខ្ទើយម្នាក់នោះក៏ឆ្លើយតបមកគេវិញ្ញយ៉ាងលឿន ថា “បើចង់បានប្រាក់ស្រួល គឺរកស៊ីលក់ខ្លួនទៅ ព្រោះរូបសង្ហាប៉ុណ្ណឹងដែរ ប្រាកដជាមានគេចាប់អារម្មណ៍ច្រើន ទុកឱ្យគេជាអ្នករកម៉ូយឱ្យ” ។
ពេលឮបុរសខ្ទើយនិយាយ ដូច្នេះ ប៊ុនធឿន និយាយថា រូបគេបានសើចហើយបានឆ្លើយតបបែបលេងសើចទៅវិញ្ញថា “បើមាននារី ណាម្នាក់ត្រូវការសេវាបែបនេះមែន គឺចង់សាកល្បងមើល៍ដែរក្រែងលោបានប្រាក់ខ្លះយកមកទិញបាយហូប”។ និយាយគ្នាពីយប់ លុះព្រឹកឡើងនៅ វេលាម៉ោងប្រហែល ៩ និង ៣០ នាទី បុរសខ្ទើយនោះក៏បានទូរស័ព្ទមកម្តងទៀតនិយាយប្រាប់ថា ឥឡូវនេះមានស្ត្រីមេម៉ាយម្នាក់គេត្រូវការសេវានេះ ដោយរួមដំណេកជាមួយគេម្តងគេឲ្យតម្លៃខ្លួន ៣០ ដុល្លារ ។ នោះជាលើកទីមួយហើយដែលគេប្រកបរបររកស៊ីលក់ខ្លួន ។

ប៊ុនធឿន និយាយថា ស្ត្រីដែលហៅគេទៅដេកនោះគឺជាស្ត្រី មេម៉ាយ ជាពាណិជ្ជករ នៅក្នុងទីក្រុង ភ្នំពេញ មានអាយុជាង ៤០ ឆ្នាំ ។ ចាប់តាំងពីពេលនោះមកគេតែងតែប្រកបរបររកស៊ីលក់ខ្លួននេះរហូត ហើយមានម៉ូយហៅទៅជាបន្តបន្ទាប់ ។

រហូតមកដល់បច្ចុប្បន្ននេះ ប៊ុន ធឿន និយាយថា គេមានម៉ូយជាច្រើន ហើយស្ត្រីដែលដេកជាមួយ គេនោះភាគច្រើនជាស្ត្រីមេម៉ាយដែលចូលចិត្តការសប្បាយ មួយចំនួនទៀតជាស្ត្រីក្មេងដែលតាៗចិញ្ចឹមលួចលាក់ ហើយ ប៊ុនធឿន ក៏ធ្លាប់ដេកជាមួយ ប្រពន្ធរបស់គេដែរ ដោយ ប៊ុនធឿន និយាយថា មូលហេតុដែលនាំឲ្យ ស្ត្រីទាំងនោះរកសេវាខាងក្រៅដូច្នេះ ដោយសារតែប្តីដើរផឹកស៊ីមានស្រីញ្ញីខាងក្រៅ ភ្លេចប្រពន្ធកូនទើបធ្វើ ឲ្យពួកគាត់រកសេវាសប្បាយខាងក្រៅដូច្នេះ ។

ស្ត្រីដែលរូបគេដេកជាមួយ នោះភាគច្រើនជាអ្នករកស៊ីដែលមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយគេមិនដែលទាមទារតម្លៃខ្លួនមុននោះទេ បន្ទាប់ពីដេកហើយភ្ញៀវឲ្យប៉ុន្មានក៏ឲ្យទៅ ប៉ុន្តែក្នុងការដេកជាមួយភ្ញៀវម្តងយ៉ាងហោចណាស់ក៏គេឲ្យចំនួន ២០ ដុល្លារដែរ មានអ្នកខ្លះដៃទូលាយ គេហ៊ានឲ្យពី ៥០ ដុល្លារ ទៅ ១០០ ដុល្លារក៏មានដែរ ។ ដោយក្នុងមួយ ថ្ងៃយ៉ាងហោចណាស់ក៏គេដេកជាមួយភ្ញៀវស្ត្រីចំនួនពីរនាក់ដែរ មានថ្ងៃខ្លះដេកជាមួយភ្ញៀវរហូតដល់ទៅ បីនាក់ក្នុងមួយថ្ងៃ ប៉ុន្តែមានថ្ងៃខ្លះក៏មិនមានដែរ ។ ប៊ុនធឿន និយាយ ថា រាល់ថ្ងៃនេះគេរកប្រាក់ពីការប្រកបរបរលក់ខ្លួននេះបានច្រើនគួរសម ប៉ុន្តែប្រាក់ទាំងអស់នោះមិនសល់នោះទេ គឺយកទៅផឹកស៊ីដើម្បីប៉ូវសុខភាពវិញ៕

p29-2-330x230

147 view

កំណត់ហេតុថ្មីៗ រឿងរ៉ាវជីវិត

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!