លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ៖ “អាមេរិកពេលនេះដូចជាត្រីនៅក្នុងកែវ”

Loading...


មេដឹកនាំកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែសីហាបានប្រកាសថាប្រទេសរបស់លោក”ទទួលបានជោគជ័យនៅក្នុងជោគជ័យ”ក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។
លោកគីមជុងអ៊ុនបញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីពីការក្តាប់ទីតាំងនានារបស់អាមេរិកនៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។

កន្លងមកសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។

ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគំរាម កំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងដោយទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធ នោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ និងដាក់ពង្រាយប្រពន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង។

កាលពីខែកក្កដាកន្លងមកកូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះផងដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ ។ កាលពីខែមេសា ឆ្នាំ២០១៦ កូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលបរាជ័យ ទៀតដោយមីស៊ីលបានផ្ទុះឆេះក្រោយ ហោះហើរបានប្រមាណ៣០គីឡូម៉ែត្រ ។ ចំណែកការបាញ់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មិនទាន់មានព័ត៌មានថាទទួលបានជោគជ័យឬយ៉ាងណានោះទេ។

កាលពីថ្ងៃទី២២ ខែសីហា អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការចូលរួមពីកម្លាំងទាហានជាង៧៥ពាន់នាក់ ក្នុងនោះមានទាហានកូរ៉េខាងត្បូង៥មឺុននាក់ ចំណែក ទាហានអាមេរិកមាន២៥ពាន់នាក់។ ការធ្វើសមយុទ្ធនោះអូសបន្លាយរហូតដល់ថ្ងៃទី២ខែកញ្ញា ដើម្បីបង្កើនសមត្ថភាពការពារ និងរក្សាសន្តិសុខស្ថិរភាពនៅឧបទ្វីបកូរ៉េ។

ក្នុងថ្ងៃជាមួយគ្នានោះដែរកូរ៉េខាងជើងបានព្រមានថានឹងបើកការវាយប្រហារ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធខាងលើ ដោយចោទប្រកាន់ថា ការធ្វើសមយុទ្ធនោះ ជាការឌឺដងសម្រាប់សង្គ្រាមបរមាណូប្រឆាំងកូរ៉េខាងជើង ។ ការគំរាមកំហែងបែបនេះរបស់កូរ៉េខាងជើងមិនមែនជាលើកទី១ឡើយ គឺរាល់ពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធកូរ៉េខាងជើងតែងតែគំរាមកំហែងបែបនេះ៕

K2016042400458-650

nokorwatnews

Advertisements
មតិ
Loading...
error: Content is protected !!