Home > ទូរសព្ទ បច្ចេកវិទ្យា > មានរឿងមិនចេះចប់សោះ ! មិនធម្មតាទេ គ្រាន់តែផ្ទុះ Galaxy Note 7 អាចបំផ្លាញឡានមួយគ្រឿង និងប៊ិះឆក់យកជីវិតមួយគ្រួសារ (មានវីដេអូ)

មានរឿងមិនចេះចប់សោះ ! មិនធម្មតាទេ គ្រាន់តែផ្ទុះ Galaxy Note 7 អាចបំផ្លាញឡានមួយគ្រឿង និងប៊ិះឆក់យកជីវិតមួយគ្រួសារ (មានវីដេអូ)ទំព៍រដើម

ប្រភទ : ទូរសព្ទ, បច្ចេកវិទ្យា 7 months មុន , ថ្ងៃសុក្រ, ទី​ ៩ កញ្ញា ,ឆ្នាំ ២០១៦ 9 view

មានព្រឹត្តិការណ៍ជាច្រើនដែលនិយាយពីការផ្ទុះទូរស័ព្ទទំនើប Galaxy Note 7 ក្នុងកំឡុងពេលកំពុងសាកថ្ម។​ តែព្រឹត្តការណ៍ម្ដងនេះខុសពីមុនៗ យោងតាមអ្នកសារព័ត៌មានរបស់ BBC News and Fox 13 news បានអោយដឹងថាគ្រោះថា្នក់មួយដែលមិនគួអោយជឿ នោះគឺការផ្ទុះទូរស័ព្ទ Galaxy Note 7 បានធ្វើអោយគ្រួសាររបស់លោក Nathan Dornacher រងការខូតខាតឡានសេរីថ្មីមួយគ្រឿង (Jeep) និងបិះឆក់យកជីវិតគ្រួសាររបស់គាត់ទៀតផងង។

phonnote7-1

លោក Dornacher បានប្រាប់ថាមុនពេលគាត់រៀបចំចេញទៅដើរលេងនៅសួនច្បារ គាត់បានយកទូរស័ព្ទនេះទៅសាកថ្មក្នុងឡានរបស់គាត់ បន្តិចក្រោយមកគាត់បាននាំប្រពន្ធ និងកូនស្រីរបស់គាត់ចូលទៅក្នុងឡានដើម្បីធ្វើដំណើរ មិនទាន់បានចាកចេញផង ស្រាប់តែមានបញ្ហាកើតឡើងគឺទូរស័ព្ទ Galaxy Note 7 ដែលគាត់បានសាកទុកក្នុងឡាននោះបានផ្ទុះឡើង ធ្វើអោយគាត់ភ័យស្លន់ស្លោរជាខ្លាំង រំពេចនោះវាឆាបឆេះជាខ្លាំង។

phonnote7-2

បន្ទាប់មកក្រុមហ៊ុន Samsung ទទួលបានព័ត៌មាននេះ រួចក្រុមហ៊ុនស្មាក់ចិត្តសងនូវសំណងរាល់ការខូចខាតទាំងអស់ដល់គ្រួសាររបស់លោក Dornacher​ ហើយក្រុមហ៊ុនមានឆន្ទៈខ្ពស់ទទួលរាល់កំហុសឆ្គង ដែលបានកើតឡើងចំពោះអតិថិជនរបស់Galaxy Note 7Samsung ។

phonnote7-3

តោះទស្សនាវីដេអូខាងក្រោមនេះ

អត្ថបទដោយ៖វិជ្ជា
ប្រភព ៖ cultofmac

phonnote7-4

phonnote7-5

9 view

កំណត់ហេតុថ្មីៗ ទូរសព្ទ

បញ្ចេញមតិ

error: Content is protected !!