លើកនេះធ្ងន់ធ្ងរហើយ ! Samsung Note 7 ផ្ទុះ​ឆេះ​ឡាន​កង់​ដប់ ​ស្លាប់​៣​នាក់​ និងរបួស​១១​នាក់

Loading...


សហរដ្ឋអាមេរិក​៖ ឡាន​កង់​ដប់​ដឹក​ជញ្ជូន​ទូរស័ព្ទ Samsung Note 7 បាន​ផ្ទុះ​នា​ពេល​ព្រឹក​ថ្ងៃ​៩​នៅ​រដ្ឋ​ផ្ល​រី​ដា​សហរដ្ឋអាមេរិក ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ និង របួស​១១​នាក់​ទៀត​។

យោង​តាម​សម្តី​អ្នក​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ការ​ផ្ទុះ​បាន​ចាប់ផ្តើម​ចេញពី​កុងតឺន័រ​ខាងក្រោយ​ក្បាល​ឡាន​។ ត្រឹមតែ​ប៉ុន្មាន​វិនាទី​សោះ​ក៏​មានការ​ផ្ទុះ​ឡើង​យ៉ាង​សាហាវ​ខ្លាំងក្លា​ប៉ះ​ទៅ​លើ​យានយន្ត​ឯទៀត​ៗ​នៅ​លើ​ដងផ្លូវ​។

រថយន្ត​៧​គ្រឿង​ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ប៉ះ​ជាមួយនឹង​អណ្តាតភ្លើង ដែល​ញ៉ាំង​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយ​រថយន្ត​ដទៃ​ទៀត​សរុប​១៧​គ្រឿង​ត្រូវ​បាន​ខូចខាត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង​បាន​ទទួលស្គាល់​កំហុស​បច្ចេកទេស​មួយ​ចំនួន​កើត​មាន​ឡើង​នៅ​លើ​ទូរស័ព្ទ​សេរី​ចុង​ក្រោយ​របស់​ខ្លួន ពោល​គឺ ទូរស័ព្ទ Samsung Galaxy Note 7​។ មាន​មនុស្ស​ច្រើន​គួរសម​បាន​បង្ហោះ​រូប​និង​វី​ឌី​អូ​ទូរស័ព្ទ Note 7 ដែល​ឆេះ និង បាន​និយាយ​ថា​ទូរស័ព្ទ​របស់​ពួក​គេ​ចេញ​ផ្ទុះ​ថ្ម​ចេញ​ជា​អណ្តាតភ្លើង​។

ក្រុមហ៊ុនទូរស័ព្ទ​ដៃគូ​ប្រជែង​ជាមួយ Apple មួយ​នេះ បាន​សម្រេចចិត្ត​ពន្យា​ពេល​ការ​ដឹក​ចេញ​នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ចុង​ក្រោយ​នេះ​ទៅ​កាន់​ទីផ្សារ និង​បាន​ប្រកាស​ប្រមូល​យក​មក​វិញ​ពី​អ្នក​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​មានការ​ខាតបង់​អស់​ជិត ៧​ពាន់​លាន​ដុល្លា​រសហរដ្ឋអាមេរិក​ ៕

ប្រភព ៖ everyday

propbod-2-1

propbod-2-2

propbod-2-3

Advertisements
មតិ
Loading...
error: Content is protected !!