Home > ទូរសព្ទ បច្ចេកវិទ្យា > ញាក់សាច់! ទូរស័ព្ទ iPhone 7 ជាច្រើនគ្រឿង រត់គេចពន្ធលាក់ក្នុងស្រោមជើង ត្រូវមន្ត្រីគយចាប់បាន

ញាក់សាច់! ទូរស័ព្ទ iPhone 7 ជាច្រើនគ្រឿង រត់គេចពន្ធលាក់ក្នុងស្រោមជើង ត្រូវមន្ត្រីគយចាប់បានទំព៍រដើម

ប្រភទ : ទូរសព្ទ, បច្ចេកវិទ្យា 7 months មុន , ថ្ងៃចន្ទ, ទី​ ១៩ កញ្ញា ,ឆ្នាំ ២០១៦ 853 view

ប្រទេសចិន៖ មន្ត្រីគយនៅទីក្រុង Shenzhen បានរកឃើញទូរស័ព្ទ iPhone រត់គេចពន្ធទូរស័ព្ទ iPhone 7 ចំនួន ៤០០គ្រឿងកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានតម្លៃជាង 3 លានយ័ន ស្មើនិង $449,829.78 នៅពេលជនសង្ស័យឆ្លងដែនមកពីហុងកុង។

បើតាមមន្ត្រីគយនៅក្នុងទីក្រុង Guangzhou បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនសង្ស័យមានគ្នាចំនួនប្រាំពីរ ក្នុងម្នាក់ចងភ្ជាប់ទូរស័ព្ទនិងជើង ប្រហែលចំនួន២៥គ្រឿង ដែលបាន Unlock រួចជាស្រាច ពួកគេត្រូវបានគេចាប់ខ្លួនម្តងមួយនាក់ នៅចន្លោះម៉ោង 6:30 នាទីល្ងាច និងម៉ោង 7យប់។

អាជ្ញាធរគយបានរៀបរាប់ថាជនសង្ស័យថាជាពួកគេចពន្ធ shuike ( “តាមជើងទឹក”)ដែលអ្នកខ្លះមានប្រវត្តិធ្លាប់រត់ពន្ធមកពីទីក្រុងហុងកុងរួចមកហើយ។

ជនសង្ស័យម្នាក់បានសារភាពថា គាត់បានប្រាក់ឈ្នួលក្នុងមួយគ្រឿងប្រហែល 300 លានយ័ន ស្មើនិង 44 ដុល្លាសម្រាប់ការធ្វើដំណើរនេះ។

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃដដែលនោះមន្ត្រីគយបានឃាត់រថយន្តរត់ពន្ធទូរស័ព្ទIphone 7 មួយគ្រឿងទៀត ដែលព្យាយាមចូលទៅក្នុងប្រទេសចិននៅទីក្រុង Zhongying ដែលមានចំនួន 37 គ្រឿង ដែលមានតំលៃស្នើនិង 240.000 យន់មានតម្លៃ។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 7 / Iphone 7Plus ត្រូវបានរឹបអូសទុកដាក់ដេញថ្លៃនៅពេលក្រោយ។

អត្ថបទដោយ ៖ ខ្មែរញ៉ូ

phone_2017_19-1

phone_2017_19-1

phone_2017_19-2

phone_2017_19-3

853 view

កំណត់ហេតុថ្មីៗ ទូរសព្ទ

បញ្ចេញមតិ

error: Content is protected !!