Home > កម្សាន្ត រឿងរ៉ាវតារា > លី អ៊ីវ៉ាធីណា បញ្ចេញរូប និងសារមួយទៀតហើយ តើពិតជាចង់ដៀមដាមទៅកាន់ សុខ ពិសី មែន?

លី អ៊ីវ៉ាធីណា បញ្ចេញរូប និងសារមួយទៀតហើយ តើពិតជាចង់ដៀមដាមទៅកាន់ សុខ ពិសី មែន?ទំព៍រដើម

ប្រភទ : កម្សាន្ត, រឿងរ៉ាវតារា 1 year មុន , Wednesday, ទី​ 21st September ,ឆ្នាំ 2016 83 view

ភ្នំពេញ៖ រឿងរ៉ាវ រវាងតារាស្រីពីរដួង នៅផលិតកម្មផ្សេងគ្នា កញ្ញា សុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា បានក្លាយជាប្រធានបទដ៏ធំមួយ ដែលមហាជនបានលើកមកគិតគូ ថា តើតារាមួយណាជាអ្នកត្រូវ។

អ្វីដែលសំខាន់ ទាំងកញ្ញា សុខ ពិសី និង កញ្ញាលី អ៊ីវ៉ាធីណា គឺសុទ្ធតែប្រកាន់ត្រូវរៀងៗខ្លួន ដោយគ្មានអ្នកណាម្នាក់ ព្រមបន្ទាបខ្លួនថាសុំទោសនោះទេ។ ហើយពួកគេ ក៏បានចេញវីដេអូបកស្រាយម្នាក់ម្តងៗ ចំពោះបញ្ហាមួយនេះផងដែរ។

ក្នុងនោះដែរ កាលពីម្សិលមិញ កញ្ញាលី អ៊ីវ៉ាធីណា បានបង្ហោះរូបថតមួយសន្លឹក និងបង្ហើរសារមួយដ៏ខ្លី សរសេរថា “នាងខ្ញុំ មុខតែចឹង មិនស្អាតមិនCute ធម្មជាតិបង្កើតនាងខ្ញុំ មកបែបនេះ ខុសដែរមែន“?

ចំពោះសារមួយនេះ មហាជនឆ្ងល់ថា តើកញ្ញា លី អ៊ីវ៉ាធីណា ព្យាយាមដាក់ខ្លួន ឲ្យអ្នកគាំទ្រអានិតស្រលាញ់ រឺក៏នាងចង់ឌឺដង ដៀមដាម ទៅកាន់កញ្ញា សុខ ពិសីវិញ។ ហើយក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញគំនិតរៀងៗខ្លួនថា កញ្ញា លី អ៊ីវ៉ាធីណា គ្រាន់តែនិយាយអ្វីដែលជាការពិត ហើយគ្មានរឿងអ្វីដែលរូបនាង ត្រូវចេញសារ ឬវីដេអូសុំទោសកញ្ញា សុខ ពិសី ព្រោះនាងមិនបានធ្វើខុសសូម្បីបន្តិច។ ហើយក៏មានមតិខ្លះទៀត បានពោលពាក្យថា កញ្ញា លី អ៊ីវ៉ាធីណា មិនត្រឹមតែឈ្នានីសទាំងសម្តី និងកាយវិការ ទៅលើកញ្ញា សុខ ពិសីប៉ុណ្ណោះទេ សូម្បីតែរូបថតមួយសន្លឹកនេះ ក៏ចង់ដៀមដាម ទៅកាន់ កញ្ញា សុខ ពិសី ទៅលើរឿងសម្ផស្សដែរ។

យ៉ាងណាមិញ ចំពោះជម្លោះពាក្យសម្តី រវាងតារាស្រីទាំងពីរដួងនេះ គឺមានតែប្រិយមិត្តនោះទេ ដែលអាចវិនិច្ឆ័យដោយខ្លួនឯង ថាអ្នកណាជាត្រូវ រឺក៏ខុសនោះ៕

2b70b705b01c70ddb45b511287bd70d2922e274a

922fe8def3411f4f785124119b6ad6d6e1bbfa34

ប្រភព៖ខ្មែរឡូត

83 view

កំណត់ហេតុថ្មីៗ កម្សាន្ត

បញ្ចេញមតិ

error: Content is protected !!