Home > កម្មវិធីទូរទស្សន៍ កម្សាន្ត បទចម្រៀង រឿងរ៉ាវតារា > នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…

នាង គន្ធា ដែលធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក ព្រោះបទ “ម៉ែ” បានធ្វើឱ្យមហាជនស្រងាកចិត្ត ដោយសារ…ទំព៍រដើម

ប្រភទ : កម្មវិធីទូរទស្សន៍, កម្សាន្ត, បទចម្រៀង, រឿងរ៉ាវតារា 6 months មុន , ថ្ងៃចន្ទ, ទី​ ៣ តុលា ,ឆ្នាំ ២០១៦ 7 view

បេក្ខនារីដែលទាក់ទាញអារម្មណ៍គណៈកម្មការទាំងបួន ព្រមទាំងមហាជនឱ្យអួលណែនដើមករហូតទប់ទឹកភ្នែកមិនបានតាមរយៈការបកស្រាយចម្រៀងបទ ” ម៉ែ ” កាលពីវគ្គ Judge Audition នាង គន្ធា នោះ ពេលនេះនាងបានធ្លាក់ចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 2 ហើយ កាលពីយប់មិញ ក្នុងវគ្គ Theater Round ជុំទី 1 ។

បេក្ខនារី នាង គន្ធា ដែលបងប្រុស នាង ប្រាក់សុគន្ធ បានដឹកដៃមកប្រឡងទាំងពីរនាក់បងប្អូន ត្រូវបានជម្រុះចេញពីកម្មវិធីហើយ ត្រឹមវគ្គ Theater Round ជុំទី 1 ដោយសារបេក្ខនារីរូបនេះធ្វើមិនបានល្អឡើយក្នុងវគ្គនេះ ពោលគឺច្រៀងដោយគ្មានទំនុកចិត្ត និង ភ្លេចប៉ារ៉ូលច្រៀង ដែលធ្វើគណៈកម្មការពិបាកនឹងស្រោចស្រង់ ។ ការធ្លាក់ចេញពីកម្មវិធីរបស់ក្មេងស្រីវ័យ 16 ឆ្នាំ នាង គន្ធា បានធ្វឱ្យគណៈកម្មការទាំងបួនពោលពាក្យសោកស្តាយយ៉ាងខ្លាំង ព្រោះតែសមត្ថភាពសំឡេងរបស់នាងកាលពីវគ្គកន្លងមកបានចាក់ដោតដល់អារម្មណ៍ បេះដូងរបស់ពួកគេខ្លាំង ។

ជាមួយគ្នានេះដែរ សូម្បីតែមហាជនក៏ស្រងាកចិត្តនឹងការជ្រុះចេញពីកម្មវិធីរបស់បេក្ខនារីរូបនេះដែរ ដោយពួកគេបានលើកឡើងថា នាង គន្ធា មិនគួរបណ្តោយឱ្យឱកាសបែបនេះរួចផុតពីដៃសោះឡើយ ។ ទោះបីយ៉ាងណា ពេលនេះនាងបានធ្លាក់ចេញពីកម្មវិធីទៅហើយ ដោយបន្សល់ទុកតែបងប្រុស នាង ប្រាក់សុគន្ធ ជាប់ទៅវគ្គបន្តតែម្នាក់ឯង រីឯគណៈកម្មការ និង មហាជនវិញបានត្រឹមតែសោកស្តាយសមត្ថភាពសំឡេងរបស់នាងប៉ុណ្ណោះ ៕

14446061_400530870071019_2105291664721855038_n

14469716_400530770071029_3811428239574257783_n

34567-f

ប្រភព៖pmhotnews

7 view

កំណត់ហេតុថ្មីៗ កម្មវិធីទូរទស្សន៍

តារាសម្ដែងកញ្ញា ម៉ាក់ សែនសូនីតា ហៅ​ តូតា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករិះគន់យ៉ាងចាស់ដៃដោយសារនាងបើករថយន្ដបណ្ដើរបើកវីដេអូឆាតតាមទូរស័ព្ទបណ្ដើរ (មានវីដេអូ)
ថ្ងៃសុក្រ, ទី ១៧ ខែមីនា ,ឆ្នាំ ២០១៧

តារាសម្ដែងកញ្ញា ម៉ាក់ សែនសូនីតា ហៅ​ តូតា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករិះគន់យ៉ាងចាស់ដៃដោយសារនាងបើករថយន្ដបណ្ដើរបើកវីដេអូឆាតតាមទូរស័ព្ទបណ្ដើរ (មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!