Home > រឿងរ៉ាវជីវិត សង្គម > នៅព្រឹកនេះ មានប្តី-ប្រពន្ធមួយគូរ សុទ្ធតែកំព្រាឱពុកម្តាយដូចគ្នា បង្កើតបានកូនភ្លោះ៣នាក់ នៅខេត្តព្រះសីហនុ

នៅព្រឹកនេះ មានប្តី-ប្រពន្ធមួយគូរ សុទ្ធតែកំព្រាឱពុកម្តាយដូចគ្នា បង្កើតបានកូនភ្លោះ៣នាក់ នៅខេត្តព្រះសីហនុ

ប្រភទ : រឿងរ៉ាវជីវិត, សង្គម 6 months មុន , សuay, ទី​ ១៥ តុលា ,ឆ្នាំ ២០១៦ 21 view

(ព្រះសីហនុ)៖ ប្តី-ប្រពន្ធមួយគូរ បង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។ នៅក្នុង គ្រួសារមួយនេះ ប្តី-ប្រពន្ធ សុទ្ធតែកំព្រាឱពុកម្តាយ ទាំងសងខាងដូចគ្នា ហាក់គ្មានញាតិសន្តនាច្រើនឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ មានស្រ្តីម្នាក់បាន សម្រាលកូនដំបូងដោយវះកាត់ បានទារក៣នាក់។

ឱពុកកូនភ្លោះទាំង៣ មានឈ្មោះថា សាអ៊ីម អាយុ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំឈ្នួលមានជ័យ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធវិញ ឈ្មោះ ប្រាក់ កញ្ញា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិ១ សង្កាត់៣ ខណ្ឌមានជ័យ ក្រុងព្រះសីហនុ។ ទាំង២នាក់ ប្តីប្រពន្ធ សុទ្ធតែបំរើ ការងារជា បុគ្គលិក នៅក្នុងហាង អ៊ីនវីតូដូចគ្នា។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា កូនទី១ ភេទប្រុស មានទំងន់ ២៤០០ក្រាម ឈ្មោះ សេក ខេមរៈ និងកូនទី២ ភេទប្រុស មានទំងន់ ២៣០០ក្រាម ឈ្មោះ សេក ខេមរា និងកូនទី៣ មានទំងន់ ២៣០០ក្រាម ឈ្មោះ សេក ខេមរិន៕

fn-2016-10-15-10-54-45-1

fn-2016-10-15-10-54-45-0

fn-2016-10-15-10-54-41-1

fn-2016-10-15-10-54-41-0

ប្រភព៖freshnewsasia.com

21 view

កំណត់ហេតុថ្មីៗ រឿងរ៉ាវជីវិត

ចាប់ជំរិតទារប្រាក់ប្រមាណ៤ម៉ឺនដុល្លារ មិនបានសម្រេច រួចក៏សម្លាប់ចោល យកទៅទម្លាក់ចូលក្នុងទឹកទន្លេត្រង់ស្ពានអ្នកលឿង.!!!នេះហើយឈាមស្រែកស្បែកហៅ.....ព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

ចាប់ជំរិតទារប្រាក់ប្រមាណ៤ម៉ឺនដុល្លារ មិនបានសម្រេច រួចក៏សម្លាប់ចោល យកទៅទម្លាក់ចូលក្នុងទឹកទន្លេត្រង់ស្ពានអ្នកលឿង.!!!នេះហើយឈាមស្រែកស្បែកហៅ…..

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

បញ្ចេញមតិ

error: Content is protected !!