Home > ពត៏មានអន្តរជាតិ > អគារខ្ពស់មួយ នៅណានជីង ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)

អគារខ្ពស់មួយ នៅណានជីង ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)ទំព៍រដើម

ប្រភទ : ពត៏មានអន្តរជាតិ 12 months មុន , ថ្ងៃពុធ, ទី​ ៤ ឧសភា ,ឆ្នាំ ២០១៦ 11 view

ចិន ៖ ហេតុការណ៍រន្ធត់មួយ បង្កជាអគ្គីភ័យឆាបឆេះអគារខ្ពស់ មួយកន្លែង នៅទីក្រុង ណានជីង ហើយត្រូវបានបង្ហោះផ្សព្វផ្សាយ ព្រោងព្រាត ពេញបណ្តាបណ្តាញសង្គមរបស់ចិនផងដែរ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អគ្គីភ័យដ៏កំណាចមួយ បានឆាបឆេះ អគារខ្ពស់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងហុយទ្រលោម ពេញកន្លែងកើតហេតុ ស្ថិតនៅក្នុងទីក្រុង ណានជីង ប្រទេសចិន នៅចន្លោះម៉ោងប្រមាណជា ៣:២០នាទី រសៀលម្សិលមិញនេះ។
ប្រភពបន្តទៀតថា អគ្គីភ័យនេះ ឆាបឆេះចាប់ពីចំហៀងអគារជាន់ទី៣២ រហូតបន្តឆេះចុះមកក្រោម។ ភ្លាមៗនោះដែរ មនុស្សរាប់រយនាក់ដែលស្នាក់នៅក្នុងអគារ ត្រូវបានបង្ខំចិត្តរត់ចេញ ដើម្បីរួចជីវិតផងដែរ។ ដោយឡែក ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រឹងប្រែងនាំគ្នាដុតដៃដុតជើង ដោយសម្រេចការពន្លត់បានមួយរយភាគរយ ក្នុងរយៈពេល២ម៉ោង។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍មួយនេះ ពុំមានមនុស្សស្លាប់ និងរងរបួសឡើយ។

គួរបញ្ជាក់ដែរថា មិនទាន់មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងប្រភពច្បាស់ការណ៍ ដឹងប្រាកដពីមូលហេតុបង្កនេះ និងការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ ដោយបច្ចុប្បន្នគឺស្ថិតក្រោមការស៊ើបអង្កេតបន្ថែមរបស់សមត្ថកិច្ច។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ នៅលើបណ្តាញសង្គម Weibo របស់ចិន លើកឡើងថា អគ្គីភ័យនេះបង្កមកពី ការឆេះម៉ាស៊ីនត្រជាក់ នៅជាន់ទី៦ ៕

ទស្សនាវីដេអូ៖

121212121212

1222wq1212w1w1w

1212312312312w12w

121212131313w13

1213w1qw12w31213w1w

12121313w1wq

1212121wq2ewqeesq

11 view

កំណត់ហេតុថ្មីៗ ពត៏មានអន្តរជាតិ

ប្រាក់ខែទាហានស្រុកគេ​ !!! ​តើ​អ្នក​ដឹងថា​ប្រាក់ខែ​របស់​ទាហាន​អាមេរិក​នៅ​តំបន់​សមរភូមិ​សង្គ្រាម​ទទួលបាន​ប៉ុន្មាន​ហើយ​មាន​ប្រាក់​អ្វី​ផ្សេងទៀត​ដែរឬទេ​?
ថ្ងៃសុក្រ, ទី ២១ មេសា ,ឆ្នាំ ២០១៧

ប្រាក់ខែទាហានស្រុកគេ​ !!! ​តើ​អ្នក​ដឹងថា​ប្រាក់ខែ​របស់​ទាហាន​អាមេរិក​នៅ​តំបន់​សមរភូមិ​សង្គ្រាម​ទទួលបាន​ប៉ុន្មាន​ហើយ​មាន​ប្រាក់​អ្វី​ផ្សេងទៀត​ដែរឬទេ​?

បញ្ចេញមតិ

error: Content is protected !!