Home > ព័ត៌មានជាតិ សង្គម > ពលរដ្ឋ​លើកដៃ​បួងសួង​ សុំ​ម៉ារស់​ដោយ​សុខ​ស្រួល​,ខណៈ​អ្នកមាន​ខ្សែ​,មាន​ខ្នង​ អាជ្ញាធរ​ធ្វើ​អ្វីមិនចេញ

ពលរដ្ឋ​លើកដៃ​បួងសួង​ សុំ​ម៉ារស់​ដោយ​សុខ​ស្រួល​,ខណៈ​អ្នកមាន​ខ្សែ​,មាន​ខ្នង​ អាជ្ញាធរ​ធ្វើ​អ្វីមិនចេញ

ប្រភទ : ព័ត៌មានជាតិ, សង្គម 1 year មុន , Wednesday, ទី​ 19th October ,ឆ្នាំ 2016 54 view

ខេត្តបាត់ដំចង៖ សេចក្តីរាយការណ៍ពីប្រជានេសាទកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦បានអោយដឹងថា បទល្មើសនេសាទរបាំងស្បណរ៉ាវធំៗកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេចំណុចព្រែកត្រសក់និងចំណុចអាបីបទ ស្ថិតក្នុងភូមិក្បាលតោល និងចំណុចឃុំព្រៃចាស់ ស្រុកឯកភ្នំ មន្ត្រីជំនាញមិនធ្វើការបង្ក្រាបដោយសារមានខ្នងបង្អែកនិងជារបស់មន្ត្រីសហគមន៍។

ប្រភពពត៌មានពីប្រជានេសាទបានបង្ហើបប្រាប់អោយដឹងថា បទល្មើសនេសាទរបាំងស្បណរ៉ាវនៅតែកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេនៅចំណុចឃុំព្រៃចាស់ និងនៅចុងព្រែកត្រសក់និងចំណុចអាបីបទ ស្ថិតក្នុងភូមិក្បាលតោល ស្រុកឯកភ្នំ ដោយមួយចំនួនធំបានប្រើឧបករណ៍នេសាទខុសច្បាប់ដែលជារបាំងស្បៃអួនក្រឡាល្អិតដែលហៅថា របាំង(ស្បណរ៉ាវ)រាប់រយរាប់់ម៉ែត្រយកមកដាក់បំផ្លាញពូជមច្ឆាជាតិងាប់អណ្តែតពេញទឹកមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចុះទៅក្បែរឬបង្ក្រាបឡើយ ដោយទីតាំងទាំងអស់នោះ សុតសឹងជារបស់អ្នកមានលុយ ខ្នងបង្អែក និងជារបស់មន្ត្រីសហគមន៍គ្នាឯង។

ប្រភពបន្តទៀតថា មន្ត្រីជំនាញទាំងអស់នោះពេលដែលចុះទៅបង្ក្រាបម្តងៗកាប់បំផ្លាញតែរបស់ពលរដ្ឋដែលមិនមានខ្សែបក្សពួកដែលនេសាទជាលក្ខណៈគ្រួសារ ដប់ម្ភៃម៉ែត្រចំណែកអ្នកមានលុយខ្នងបង្អែកនិង មន្ត្រី សហគមន៍គ្នាឯងមួយចំនួនវិញបានប្រើប្រាស់ឧបករណ៍ស្បៃអួនក្រឡាញឹក (ស្បណរ៉ាវ)រាប់រយម៉ែត្រមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះបែជាមានការឃុបឃិតហើយធ្វើមិនដឹងមិនលឺទៅវិញ។

ប្រភពបន្តទៀតថា ត្រីដែលក្រុមល្មើសនេសាទដាក់ប្រមូលបានជារៀងរាល់ថ្ងៃតែងដឹកតាមកាណូតស្មាច់ដូចហែរកឋិនយកមកលក់លើកអោយឈ្មួញនៅចំណុច សាម ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងនោះឃើញមានកាណូតស្មាច់របស់មន្ត្រីជលផលដែលគេស្គាល់ឈ្មោះថា ប៊ុន ណា នៅប្រចាំការត្រូវរូវគ្នានៅទីនោះដែរ។

ចំណែកលោកប៊ុន ណា នាយសង្កាត់ជលផលស្រុកសង្កែដែលបានចតទូកស្មាច់ប្រចាំការនៅចំណុចភូមិសាស្ត្រខាងលើបានប្រាប់សារព័ត៌មានកាលពីរសៀលម្សិលមិញនេះថា រឿងទាំងអស់នោះលោកមិនហ៊ាននិយាយឬបកស្រាយអ្វីទាំងអស់ បើចង់ដឹងច្បាស់សួរទៅលោកនាយខណ្ឌខ្លួនឯងទៅ។

ពាក់ព័ន្ធទៅនិងករណីលើកឡើងខាងលើ លោកជួង សុភានាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មាននៅរសៀលម្សិលមិញនេះដែរថា ចាំលោកអោយគេចុះទៅមើល ។

ចំពោះចំណាប់ការយ៉ាងណានោះប្រជាពលរដ្ឋចាំមើលបន្តទៀតថាតើ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្ត អនុវត្តន៍តាមវិធីសាស្ត្រណាដើម្បីលប់បំបាត់ ភាពមិនប្រក្រតីទាំងនេះ៕

fb_img_1476847799581

fb_img_1476847794077

fb_img_1476847790620

img_20161019_105630

ផ្ដល់សិទ្ធិដោយ៖vd7news.com

54 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!