» ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ ជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន

Loading...


– ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យ មាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។

– ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។

– យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។

– ការធ្វើបែបនេះ គឺជាវិធីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់មាន់អាចទប់ទល់ជាមួយ ប៉ារ៉ាស៊ីតមួយចំនួនកុំឲ្យយាយីមាន់ និងជួយឲ្យប្រព័ន្ធការពាររបស់មាន់ ខ្លាំងអាចទប់ទល់ជាមួយជម្ងឺនានាបាន។

– ក្នុងករណីដែលមានមាន់ណាបន្លឺសម្លេងនៅពេលយប់ មាន់នោះច្បាស់ជាមានជម្ងឺ ត្រូវតែយកចេញទៅដាក់ឲ្យឆ្ងាយពីហ្វូងមាន់ដែលកំពុងចិញ្ចឹម ព្រោះវាអាចបណ្ដាលឲ្យឆ្លងទៅមាន់ផ្សេងទៀតនៅក្នុងទ្រុង។

– ប្រើទឹកប្រទាលកន្ទុយក្រពើសុទ្ធចំនួនមួយស្លាបព្រាកាហ្វេបញ្ជ្រកឲ្យមាន់ឈឺនោះវានឹងបានប្រសើរឡើងវិញពីជម្ងឺ បើ7ថ្ងៃមិនប្រសើរឡើងវិញក្នុងរយៈពេល នេះទេត្រូវកំទេចមាន់នេះ រួចដុតចោល មិនគួរយកកប់ក្នុងដីទេ វាអាចធ្វើឲ្យជម្ងឺរាលដាលបាននៅពេលណាមួយ។

14051672_1139846839395299_4518713823025143557_n

14089320_1139846829395300_2717656812324622442_n

14055044_1139846806061969_6201395453475800297_n

14100426_1139846796061970_574795380934868428_n

14022267_1139846792728637_1609483856073510929_n

14051714_1139846769395306_2021750362205773260_n

14034885_1139846762728640_215993877051210207_n

14068327_1139846739395309_8034571727914441937_n

ប្រភព៖អ៊ាង សុផល្លែត Sophalleth

Advertisements
មតិ
Loading...
error: Content is protected !!