Home > រឿងរ៉ាវជីវិត សង្គម > ក្មេង​​ប្រុស​អភ័ព្វ​រូប​នេះ​​​​​តែង​​​តែ​និយាយ​ថា ​តើ​​ខ្ញុំ​មាន​កម្ម​ពៀរ​អ្វី​​​ពីជាតិ​មុន ​​​ទើប​​​​បាន​ជា​ជាតិ​នេះ​​កើត​មក​ជា​មនុស្ស​ពិការ​

ក្មេង​​ប្រុស​អភ័ព្វ​រូប​នេះ​​​​​តែង​​​តែ​និយាយ​ថា ​តើ​​ខ្ញុំ​មាន​កម្ម​ពៀរ​អ្វី​​​ពីជាតិ​មុន ​​​ទើប​​​​បាន​ជា​ជាតិ​នេះ​​កើត​មក​ជា​មនុស្ស​ពិការ​

ប្រភទ : រឿងរ៉ាវជីវិត, សង្គម 6 months មុន , សuay, ទី​ ៥ វិច្ឆិកា ,ឆ្នាំ ២០១៦ 16 view

ខេត្តកំពត ៖ ក្មេងប្រុសអភ័ព្វ ចាប់កំណើតមកក្នុងស្ថានភាពអង្កត់ដៃជើង រស់នៅជាមួយម្តាយឪពុកនៅភូមិកោះទ្រមួង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ។

អ្វីដែលគ្រប់គ្នាបានឃើញពីកាយវិការរបស់ក្មេងប្រុសនេះពិតជាគួរឱ្យអាណិតអាសូរ និងសង្វេគបំផុតនោះ គឺដៃទាំងពីរកំបុតត្រឹមដើមដៃ និងជើងទាំងពីរត្រូវកំបុតត្រឹមដើមជើង ។ ពិការភាពនេះ គឺមានតាំងពីកំណើតមកម៉្លេះ ។

ស្ត្រី ខែក សាវឿន អាយុ៣៥ឆ្នាំ ត្រូវជាម្តាយកូនប្រុសអង្កត់ដៃជើងនេះបាននិយាយប្រាប់ថា កូនប្រុសគាត់ម្នាក់នេះពិតជាអភ័ព្វណាស់ កើតមកមិនមានអវយវៈគ្រប់គ្រាន់ដូចគេឯងទេ ។

អ្នកស្រី្តបានរំលឹកថា ពេលដែលកើតមកភ្លាម ឃើញកូនអត់មានដៃជើងបែបនេះ គាត់មានការតក់ស្លុតរន្ធត់ក្នុងចិត្តណាស់ព្រមទាំងយំសោកអាណិតកូន និងស្របពេលដែលប្តីគាត់ចាកចេញពីស្រុកទៅស៊ីឈ្នួលធ្វើការឱ្យគេនៅខេត្តកោះកុង ។

ស្រ្តីជាម្តាយបានរំលឹកថា គាត់មិនភ្លេចទេ ពេលកូនប្រុសអភ័ព្វរូបនេះ កើតមកសារព័ត៌មានកោះសន្តិភាពក៏បានផ្សាយដំណឹងនេះភ្លាមៗដែរ ។

បន្ទាប់ពីកោះសន្តិភាពផ្សព្វផ្សាយ លោក ខូយ ឃុនហ៊ួរ អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានអញ្ជើញមកសាកសួរសុខទុក្ខផ្ទាល់ផងដែរ កាលនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង បានសន្យាជួយឧបត្ថម្ភដល់កូនប្រុសគាត់ក្នុងមួយខែប្រាក់២០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម តែអកុសល លោកឧត្តមសេនីយ៍ត្រូវបានប្តូរទៅកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវវិញបាត់ទៅ រហូតមកដល់បច្ចុប្បន្ន មិនបានទទួលការជួយឧបត្ភម្ភទៀតទេ ។

អ្នកស្រី ខែក សាវឿន បាននិយាយឱ្យដឹងបន្តថា តាំងពីកើតមកកូនប្រុសនេះដាក់ឈ្មោះ ខែក ណុត ដែលពេលនេះមានអាយុ៧ឆ្នាំហើយ និងមានសុខភាពល្អបរិបូណ៌ ។

ដ្បិតតែកូននេះគ្មានដៃជើងក៏ពិតមែន តែការសរសេរអក្សរ អាចយក.កដៃកៀបប៊ិក ឬដៃខ្មៅមកផ្អឹបនឹងថ្ពាល់ សរសេរជាអក្សរបាន ព្រមទាំងស្រឡាញ់សៀវភៅ ណាស់ ចេះថែទាំសៀវភៅសរសេរបានល្អទៀតផង ។

ក្នុងពេលបានជួបជាថ្មី ក្រោយរយៈពេល៧ឆ្នាំនេះ តាមរយៈកោះសន្តិភាព ម្តាយក្មេងប្រុសអភ័ព្វ បានសុំសប្បុរសជនមេត្តាជួយដាក់ទានរទេះរុញមួយទុកសម្រាប់ឱ្យកូនប្រុសគាត់ជិះទៅសាលារៀននឹងគេ ហើយសង្ឃឹមថា សប្បុរសជន នឹងផ្តល់តាមការអំពាវនាវនេះមិនខាន ដូចជួយសង្គ្រោះសត្វលង់ទឹក ព្រោះសព្វថ្ងៃបានបងៗជួយបង្រៀននៅផ្ទះ ចេះអាន ចេះសរសេរ និងឆាប់ចេះចាំគួរឱ្យសរសើរ ។

ចំពោះការនិយាយស្តីអ្វីៗ និយាយបានដូចគេឯងដែរ ។

ក្មេងប្រុសអភ័ព្វរូបនេះតែងតែនិយាយថា តើខ្ញុំមានកម្មពៀរអ្វីពីជាតិមុន ទើបបានជាជាតិនេះកើតមកជាមនុស្សពិការភាពខុសគេបែបនេះ។ ខែក ណុត តែងសួរគេថា បើខ្ញុំនៅតែយ៉ាងហ្នឹងពេលអនាគត តើខ្ញុំមានវាសនាយ៉ាងណាទៅ ?

94d9f285-ed71-48f3-a93c-53210a78bbba

082ed0eb-f11e-4917-88ae-551c8132d1e7

photo_collage1442-1

phnompenhthmey.com

16 view

កំណត់ហេតុថ្មីៗ រឿងរ៉ាវជីវិត

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​

បញ្ចេញមតិ

error: Content is protected !!