ឥឡូវមេរោគ Zika ឆ្លងដល់ប្រទេសថៃហើយ ជួយចែករំលែកអោយគ្រប់គ្នាដឹងផង

Loading...


មេរោគZiKa ជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្ភលើវា ព្រោះមេរោគប្រភេទនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយវាក៏កំពុងតែរាតត្បាតយ៉ាងលឿនផងដែរ។

ដោយសារតែជម្ងឺមួយនេះពេលបានឆ្លងហើយវាបណ្ដាលអោយទារក និងម្ដាយមានផលអាក្រក់ដល់អាយុជីវិតហេតុដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្ន។ ខាងក្រោមនេះគឺជាសារចែករំលែកពីប្រទេសថៃដែលមានការសង្ស័យថាជម្ងឺប្រភេទនេះបាននឹងកំពុងចំលងនៅប្រទេសថៃ។

ជម្ងឺនេះវាឆ្លងតាមសត្វមូសដែលវានឹងធ្វើអោយទារកកើតមកមានក្បាលតូច ហើយមានប្រាជ្ញារមិនសូវល្អ បើសិនជាវាបានខាំទៅលើស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន។

ឥឡូវវាកាន់តែធ្វើអោយមហាជនចាប់អារម្មណ៏ជាពិសេសអ្នកដែលនៅតំបន់អាស៊ីតែម្តង ដែលកាលពីថ្ងៃពុធកន្លងទៅនេះ នៅប្រទេសថៃ ត្រូវបានគេរកឃើញថាមានការឆ្លងជម្ងឺដ៏សាហាវមួយនេះ ហើយចំនួននៃការឆ្លងគឺមានរហូតដល់ 33 ករណី ។

លោក Suwannachai Wattanayingcharoenchai ដែលជាអ្នកនាំពាក្យសារធារណៈបានឱ្យដឹងថាយុទ្ធនាការការព្រមាន ចំពោះប្រជាជនដែលមកកាន់ទុក្ខព្រះមហាក្សត្រដែលបានសោយទីវង្គតនៅទីក្រុងបាងកកត្រូវបានពង្រឹកយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានជម្ងឺឆ្លងស៊ីកា (Zikar) ដែលវាបានកើតឡើងនៅក្នុងខែកញ្ញា ហើយភុស្តតាងនោះគឺថាមានទារកកើតមកមានក្បាលតូច៕

ប្រែសម្រួលអត្ថបទដោយ៖ វិជ្ជា

47

48

មតិ
Loading...
error: Content is protected !!