Home > ព័ត៌មានជាតិ សង្គម > រឿង​ចម្លែក​មិនដែល​ជួប​ !! ជិតដល់ថ្ងៃរៀបការ ខាងប្រុស​សុំ​ផ្ដាច់ពាក្យ ព្រោះ​ដឹងថា​…​ តែខាងស្រីទារលុយ៦០០ដុល្លារ ថ្លៃដេក​…

រឿង​ចម្លែក​មិនដែល​ជួប​ !! ជិតដល់ថ្ងៃរៀបការ ខាងប្រុស​សុំ​ផ្ដាច់ពាក្យ ព្រោះ​ដឹងថា​…​ តែខាងស្រីទារលុយ៦០០ដុល្លារ ថ្លៃដេក​…

ប្រភទ : ព័ត៌មានជាតិ, សង្គម 5 months មុន , ថ្ងៃអង្គារ, ទី​ ២៩ វិច្ឆិកា ,ឆ្នាំ ២០១៦ 19 view

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ មានរឿង​ដ៏ហួសចិត្ត​មួយ​ដោយសារ​តែ​ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគិតថា មិនយូរហើយក៏មិនឆាប់ ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃ រើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញ ជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ អារអង្កន់ដៃសម្រក់ឈាម ប្រៀបដូចអង្កន់ត្រីប្រឡាក់ គួរឲ្យភ័យខ្លាច សុំខាងស្រីដកពាក្យ ដកស្នេហ៍ តែត្រូវបានខាងស្រីទាមទារថ្លៃគ្រា ដែលរួមរស់ជាមួយគ្នាមួយរយៈចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។

ប្រភពពីភាគីខាងស្រីឈ្មោះ ស.ស.ន អាយុ២៨ឆ្នាំ មុខរបរដេកនៅផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រកកំណើត ភូមិកំពង់ទួល ឃុំសំអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រុស មិនត្រូវបានអនុញាតឲ្យស្គាល់ឈ្មោះឡើយ គ្រាន់តែឲ្យដឹងថា មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានដែលទទួលបាននោះ ខណៈភាគីទាំងសងខាងហាក់ដូចជាលាក់កំបាំង បានឲ្យដឹងថា គូរស្នេហ៍ទាំង២នាក់ បានស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត ជាច្រើនថ្ងៃ ខែកន្លងមកហើយ សច្ចារ្យស្រឡាញ់យកគ្នាជាប្តី ប្រពន្ធ ហើយទើបតែជាគូរដណ្តឹងនឹងគ្នា ដោយទំនុកចិត្តរៀងខ្លួន ទើបស្ម័គចិត្តរួមរស់នៅជាមួយគ្នាជាបណ្តោះអាសន្នទាំងមិនទាន់រៀបផ្ទឹម សុខក្សេមក្សាន្ត ចាត់ទុកថាសុភមង្គលកើតមានសម្រសប់ពួកគេទាំងពីរនាក់ហើយ ។

ការរំពឹងគឹត បានប្រែក្លាយផ្ទុយស្រឡះរលាយទៅវិញ ប្រៀបបានទៅនឹងអំបិលត្រូវទឹក ទឹកឃ្មុំផ្អែមឆ្ងាញ់ ត្របាញ់ត្រគួញចិត្តកើតមានពីមុន ឥឡូវប្រែជាទឹកខ្មេះ បន្ទាប់ពីបើលឃើញ ស្រ្តីជាគូរដណ្តឹង ចេះតែអារដៃ សម្រក់ឈាម ញ័រញាក់ ដូចមនុស្សញៀនថ្នាំ ហាមម៨នស្តាប់ ប្រាប់មិនតាម ដដែលនៅជាដដែល បែកធ្លាយសង្ស័យគូរដណ្តឹង សង្ស័យជាមនុស្សញៀនថ្នាំហើយ ទើបសាច់ញាតិខាងប្រុស ទាមទារឲ្យភាគីខាងប្រុស ចាកចេញមករស់នៅ ផ្ទះក្នុងភូមិថ្មគោល សង្កាត់ចោមចៅវិញ ។

រឿងសៅហ្មង វិប្បត្តិដួងចិត្តត្បិតគូរដណ្តឹងញៀនថ្នាំចូលចិត្តអារអង្កន់ដៃ ពេកទើបខាងប្រុស ដាច់ចិត្តសុំដកពាក្យវិញ តែនៅរាប់អានគ្នាជាធម្មតា ខាងស្រីឆ្លើយថា ឲ្យតែ៦០០ដុល្លារ ថ្លៃដេក ដើម្បីបញ្ចប់រឿងគឺបានហើយ ដោយសន្តិវិធីទៅអត់ខ្វល់ !! ៕

រឿង​ចម្លែក​មិនដែល​ជួប​ !! ជិតដល់ថ្ងៃរៀបការ ខាងប្រុស​សុំ​ផ្ដាច់ពាក្យ ព្រោះ​ដឹងថា​...​ តែខាងស្រីទារលុយ៦០០ដុល្លារ ថ្លៃដេក​...

រឿង​ចម្លែក​មិនដែល​ជួប​ !! ជិតដល់ថ្ងៃរៀបការ ខាងប្រុស​សុំ​ផ្ដាច់ពាក្យ ព្រោះ​ដឹងថា​…​ តែខាងស្រីទារលុយ៦០០ដុល្លារ ថ្លៃដេក​…

ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM

19 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​

បញ្ចេញមតិ

error: Content is protected !!