អាហារប្រាំប្រភេទ អាចជួយអោយអ្នកមានការចងចាំបានល្អ និងក្លាយជាបុគ្គលជោកជ័យ (មានវីដេអូ)

Loading...


ជាទូរទៅមនុស្សគ្រប់គ្នាប្រាថា្នចង់បានបា្រជ្ញាវាំងវៃ និងឆ្លាតពូកែ តែគ្រប់ៗគ្នាមិនអាចទទួលបានដូចៗគ្នាទាំងអស់នោះទេ ព្រោះទាំងអស់នេះជារបស់ធម្មជាតិ ឬជាតំណពូជរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែនៅមានដំណោះស្រាយជាច្រើនសម្រាប់ជួយដល់លោកអ្នកអោយមានភាពឆ្លាតវៃរៀនពូកែ និងមានការចងចាំល្អដូចជាមនុស្សល្បីៗ និងខ្លាំងៗនៅលើសកលលោកបានដូចគ្នា។ ការបំប៉នខួរក្បាលមិនមែនជាការពិបាកណាស់ណានោះទេវាអាស្រ័យលើការព្យាយាមរបស់លោកអ្នកតែប៉ុណ្នោះ ហើយខាងក្រោមនេះជារបបអាហារប្រាំប្រភេទដែលលោកអ្នកត្រូវការដើម្បីធ្វើការបំប៉នខួរក្បាលក៏ដូចជារាង្គកាយរបស់លោកអ្នកអោយមានភាពវាំងវៃ និងមាំមួនល្អ មានដូចជា៖

  • ត្រីសម្បូជាតិខ្លាញ់៖ វាសម្បូជាតិហើយវាជួយអោយយើងមានការចងចាំល្អពេលបរិភោគវា ប្រភេទត្រីនេះមានដូចជា៖ ត្រីសាម៉ុងជាដើម។
  • បន្លែបៃតង៖ ព្រោះវាមានជាតិវីតាមីនច្រើន អាចជួយអោយអ្នកមានការចងចាំល្អបានដូចគ្នា មិនត្រឹមតែប៉ុណ្នោះវាអាចជួយថែរក្សាស្បែក និងសម្រស់របស់អ្នកបានទៀតផង។
  • ស៊ុត៖ វាមានផ្ទុកសារធាតុចិញ្ចិមជាច្រើន មានដូចជាជាតិរ៉ែ ជាតិដែក និងវីតាមីន B12 វាអាចជួយខួរក្បាលរបស់អ្នកមានការចងចាំល្អ។
  • តែបៃតង៖ វាមានសារៈសំខាន់ណាស់ចំពោះរាង្គកាយ។
  • សុកូឡា៖ ជាប្រភេទសុកូឡាខ្មៅ វាអាចជួយអោយចរន្តឈាមនៅក្នុងខួរក្បាលរបស់អ្នកមានដំណើរការបានល្អប្រសើរ។

ការទទួលទានរបបអាហារខាងលើតែមួយមុខមិនគ្រប់គ្រាប់សម្រាប់ប្រព័ន្ធខួរក្បាលរបស់អ្នកនោះទេ ដើម្បីអោយខួរក្បាលរបស់លោកអ្នកមានការចងចាំបានល្អអ្នកត្រូវឧស្សាហ៍ព្យាយាមវឹកហ៊ាតរៀនអាន រៀនសរសេរ និងស្ដាប់អោយជារាងរាល់ថ្ងៃផងទើបអ្នកមានការចងចាំបានល្អ។

 

មតិ
Loading...
error: Content is protected !!