ត្រឹមតែ៧ថ្ងៃអ្នកអាចមានរាងស្គមដូចតារា ដោយប្រើរូបមន្ដបែបធម្មជាតិ (មានវីដេអូ)

Loading...


បញ្ហាលើសទម្ងន់អ្នកទាំងអស់គ្នាប្រាកដណាស់ពិតជាមិនចង់ជួបប្រទះនោះទេ អ្នករាល់គ្នាប្រាថ្នាចង់បានរាងស្គមស្អាតសាកសមជាសុភាពបុរស និងនារីសម័យថ្មី តែទោះជាយ៉ាងណាក៏អ្នកមិនអាចគេចផុតពីបញ្ហានេះបានឡើយ អ្នករាល់គ្នាប្រាកដជាឆ្ងល់ហើយហេតុអ្វីបានេះមិនជាជៀសផុត? តាមពិតទៅការឡើងទម្ងន់នេះបណ្ដាលមកពីការទទួលទានរបបអាហារលើសកំរិតកាឡូរី ជាពិសេសការពិសាភេសជ្ជៈ ស្រា បារីច្រើនហួសកំណត់ជាដើម។ តើអ្នកមានការបារម្ភណ៍ចំពោះបញ្ហានេះមែនដែរ ឬទេ? កុំព្រួយបារម្ភណ៍ទៀតអី ថ្ងៃនេះអ្នកនិងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីអ្នកបានអានអត្ថបទនេះរួច។ ថ្ងៃនេះយើងនិងធ្វើការបង្ហាញពីវិធីងាយៗសម្រាប់សម្រក់ទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពត្រឹមតែ៧ថ្ងៃប៉ុន្នោះ ដោយវិធីសាស្រ្ដរូបមន្ដតាមធម្មជាតិ និងងាយរកបានថែមទៀតផង។

គ្រឿងផ្សំមានដូចជា៖

  • ទឹកឃ្មុំធម្មជាតិ
  • ម្ស៉ៅឈើអែម (អាចរកទិញបាននៅគ្រប់ផ្សារទំនើប)
  • និងទឹកស្អាតដែលដាំពុះ

វិធីធ្វើ៖

  • ទឹកឃ្មុំធម្មជាតិ ២ស្លាបព្រាកាហ្វេ
  • ម្ស៉ៅឈើអែម ១ស្លាបព្រាកាហ្វេ
  • ទឹកស្អាតដែលដាំពុះចំណុះ ២៥០ml

ដាំទឹកអោយពុះ បន្ទាប់មកចាក់ម្ស៉ៅឈើអែមចូល ហើយទុកវាអោយត្រជាក់ជាមុន ទើបយើងធ្វើការចាក់ទឹកឃ្មុំចូលបាន។

របៀបប្រើ៖
អ្នកត្រូវទទួលទានវារាល់មុនពេលអ្នកចូលគេង និងទុកពាក់កណ្ដាលទៀតសម្រាប់ទទួលទានពេលព្រឹកព្រលឹមងើបពីគេង។
ធ្វើបែបនេះជារាងរាល់ថ្ងៃរហូតបានប្រាំពីរថ្ងៃនោះទម្ងន់របស់អ្នកនិងស្រក់ចុះជាមិនខាន។

 

កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទដោយ៖ វិជ្ជា

Advertisements
មតិ
Loading...
error: Content is protected !!