Home > ចំណេះដឹង វីធីចំអិនម្ហូបអាហារ > របៀបធ្វើខជើងមាន់ មានរស់ជាតិឈ្ងុយឆ្ងាញ់ សាកល្បងទាំងអស់គ្នា

របៀបធ្វើខជើងមាន់ មានរស់ជាតិឈ្ងុយឆ្ងាញ់ សាកល្បងទាំងអស់គ្នាទំព៍រដើម

ប្រភទ : ចំណេះដឹង, វីធីចំអិនម្ហូបអាហារ 1 year មុន , Monday, ទី​ 5th December ,ឆ្នាំ 2016 99 view

សាកល្បងធ្វើខជើងមាន់ដោយខ្លួនឯង ចំណាយតិច និងងាយស្រួលធ្វើ។ តោះសាកល្បងធ្វើទាំងអស់គ្នា ហើយខាងក្រោមនេះជាវិធី និងគ្រឿងផ្សំសម្រាប់ធ្វើ។

‪ គ្រឿងផ្សំ ៖
– ជើងមាន់ ១គីឡូ
– សៀងខ្មៅ កន្លះខាំ
– មើមខ្ញីចិញ្ច្រាំ ១ខាំ
– ខ្ទឹមសចិញ្ច្រាំ ១ខាំ
– ម្ទេសផ្អែម ៥ផ្លែ
– ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
– ស្ករត្នោត ២ ស្លាបព្រាបាយ
– ទឹកប្រេងខ្យង ៥ស្លាបព្រាបាយ
– ស្រាស កន្លះពែង
– ប្រេងឆា ១ដប

‎របៀបធ្វើ ៖
១- ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ អោយផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកអោយស្ងួត ។

២- ដាំប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅ ហើយបំពងជើងមាន់ អោយក្រឡោតពងស្បែក ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកអោយត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំអោយខ្លាញ់ផ្ទុះ រលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។

៣- ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរអោយក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់ ខ្ទឹមសចិញ្ច្រាំ និង មើមខ្ញីចិញ្ច្រាំ ចូល កូរអោយឈ្ងុយ ទើបចាក់ស្រាស ១វែក ថែមទឹកប្រេងខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀត កូរអោយសព្វ។

៤- ចាក់ជើងមាន់បំពងចូល កូរអោយចូលជាតិ ហើយថែមទឹក ដាក់ខ អោយចូលជាតិ រហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។

៥- នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខត្រជាក់ សូមដួសដាក់ចាន ចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹម នោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕

97

99 view

បញ្ចេញមតិ

error: Content is protected !!