Home > ព័ត៌មានជាតិ សង្គម > ឡោមព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ ចាប់បាន​ជនសង្ស័យ​២រូប

ឡោមព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ ចាប់បាន​ជនសង្ស័យ​២រូប

ប្រភទ : ព័ត៌មានជាតិ, សង្គម 10 months មុន , Tuesday, ទី​ 13th December ,ឆ្នាំ 2016 65 view

ខេត្តកំពត៖ នៅវេលាម៉ោង១៤និង៣៦នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះ។

ទើបកម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងនគរបាលអធិការស្រុកទឹកឈូ ធ្វើការឡោមព័ទ្ធ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិ វត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

បើតាមលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការនគរបាលខេត្ត បានមានប្រសាសន៍ប្រាបភ្នាក់ងារព័ត៌មានVD7NEWS នៅនិងកន្លែងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនោះ។
គឺទី១ ឈ្មោះ លាត សំអាង ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ទី២ ឈ្មោះលី សុផល ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើករណីបង្រាបនេះដកហូតបាន វត្ថុតាងថ្នាំញៀន ចំនួន៤កញ្ចប់តូច និងសំភារប្រើប្រាសមួយចំនួន រួមនឹងអាវុធកែច្នៃមួយដើម។

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM

65 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!