ដាស់​ប្ដី​ហៅ​ឡើង​ហូបបាយ​ ស្រាប់តែ​រឹងខ្លួន​បាត់ទៅហើយ​…(មាន​វីដេអូ​)

Loading...


​ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង​១០និង០០នាទីថ្ងៃទី២៦ ធ្នូ ២០១៦នេះ នៅចំណុច​នៅលើផ្ទះជនរងគ្រោះភូមិព្រែកហូរលិច១ សង្កាត់​ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ។ជនរងគ្រោះឈ្មោះ ស៊ីម សុង ភេទ​ ប្រុស​ អាយុ​៥១ឆ្នាំ មុខរបរ លក់ដូរ​ មានស្រុកកំណើត ភូមិ​ដំណាក់​សង្កែ​ ឃុំ​ព្រែកកំពិស​ ស្រុក​កណ្ដាលស្ទឹងខេត្ត​កណ្ដាល បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកហូរ​លិច​១ សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល តាមការសាកសួរបំភ្លឺពីប្រពន្ធជន រងគ្រោះបានឲ្យដឹងថា៖ កន្លងមកជនរងគ្រោះជាមនុស្សចូលចិត្តហូបស្រាជាប្រចាំ។ កាលពីល្ងាចថ្ងែទី២៥ ធ្នូ ២០១៦ ​គាត់​បានហូប​ស្រា​តាំងពី​ល្ងាច​រហូត​ដល់​ម៉ោង​១០យប់ទើបចូលសំរាក លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​ បានងើបហូបបាយម្តង ហើយ​បានដេកទៅវិញ លុះ​ដល់​ម៉ោង​១០ព្រឹកប្រពន្ធបានដាស់(ជនរងគ្រោះ)ហៅហូបបាយទើបដឹងថាប្តីគាត់បានស្លាប់បាត់ទៅហើយ បានរាយការណ៍ជូនសមត្ថកិច្ច។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញប្រចាំមណ្ឌលសុខភាពព្រែកហូរ និងសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងតាខ្មៅនៅលើដងខ្លួនសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ មិនមានជាប់ពាក់ពន្ធ័និងករណី អ្វីផ្សេងទេ ជនរងគ្រោះពិតជាស្លាប់ដោយសារ(ខ្យល់គរ)៕ ផ្ដល់សិទ្ធិដោយ៖ vd7news

ដាស់​ប្ដី​ហៅ​ឡើង​ហូបបាយ​ ស្រាប់តែ​រឹងខ្លួន​បាត់ទៅហើយ​…(មាន​វីដេអូ​)

ដាស់​ប្ដី​ហៅ​ឡើង​ហូបបាយ​ ស្រាប់តែ​រឹងខ្លួន​បាត់ទៅហើយ​…(មាន​វីដេអូ​)

មតិ
Loading...
error: Content is protected !!