ស្ត្រីជាច្រើននាំគ្នាដុតអាវទ្រនាប់ចោល តើអ្នកបានដឹងពីលទ្ធផលនៃការស្រាវជ្រាវហើយនៅ?

Loading...


នៅថ្ងៃទី 13 ខែតុលាគឺជាទិវាជាតិគ្មានអាវទ្រនាប់ ដែលវាត្រូវបានគេបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកំពស់ស្ត្រីពីការយល់ដឹងពីជម្ងឺមហារីកសុដន់ ហើយនិងដើម្បីប្រមូលថវិកាសម្រាប់ការស្រាវជ្រាវបន្ថែមទៀត។ ស្ត្រីមួយចំនួនបានគាំទ្រចំពោះការពាក់អាវទ្រនាប់ ហើយស្ត្រីមួយចំនួនផ្សេងទៀតបានប្រឆាំងការនឹងការធ្វើបែបនេះ (ពាក់អាវទ្រនាប់)។

ទោះជាយ៉ាងណាក្តីការសិក្សាថ្មីមួយ បានរកឃើញថា ការពាក់អាវទ្រនាប់ពិតជាបង្ករគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ហើយស្ទើរតែអាចនិយាយថា វាគ្មានប្រយោជន៏អ្វីទាំងអស់។
2016-05-17_015347-630x340
លោក Jean-Denis Rouillon ជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវបានធ្វើការសិក្សាមួយដែលវាមានរយៈពេល 15 ឆ្នាំមកហើយទៅលើផលប៉ះពាល់ ពីការពាក់អាវទ្រនាប់ចំពោះស្ត្រីដែលមានអាយុចន្លោះពី 18 ដល់ 35 ឆ្នាំ ហើយលទ្ធផលបានបង្ហាញថាចំពោះក្មេងៗការពាក់អាវទ្រនាប់គឺមិនបានផ្តល់ផលប្រយោជន៏អ្វីនោះឡើយ។ អ្នកដែលរស់នៅក្នុងតំបន់ Rouillon ប្រទេស បារាំង ដែលមិនដែលពាក់អាវទ្រនាប់ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ នេះគឺមានប្រវែងសុដន់ 7 សង់ទីម៉ែត្រ ហើយចំណែកឯស្ត្រីផ្សេងទៀតដែលបានពាក់អាវទ្រនាប់ចលនាឈាមរត់របស់ពួកគេត្រូវបានកាត់បន្ថយ ហើយទំហំសុដន់របស់ពួកគេចេះតែមានទំហំតូចទៅៗ។

ទាក់ទិនចំពោះករណីនេះដែរ គ្រូពេទ្យម្នាក់ទៀតដែលពុំបានចូលរូមនៃការសិក្សាមួយនេះបានអះអាងថា ការដែលយើងមិនពាក់អាវទ្រនាប់អាចបង្កើនការផលិតប្រតេអ៊ីន ហើយនិងធ្វើអោយស្បែកទន់រលោងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវនេះ មិនមែនចង់អោយអ្នកឈប់ពាក់អាវទ្រនាប់នោះទេ តែវាគឺជារឿងមួយដែលអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងពីការរកឃើញមួយនេះ៕

មតិ
Loading...
error: Content is protected !!