បែកធ្លាយវីដេអូមន្រ្ដីគយនៅប៉ោយប៉ែតឈ្មោះ ឈាន ពិសិដ្ឋ ដែលចោទថាត្រូវរថយន្ដបុកថ្ងៃមុនដើរដូចជាមនុស្សធម្មតានៅមន្ទីរពេទ្យប្រទេសថៃ (មានវីដេអូ)

Loading...


មួយរយៈនេះរឿងដែលកំពុងតែរសើបខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកដែលអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នោះ គឺរឿង មន្រ្ដីគយច្រកទ្វារអន្ដរជាតិប៉ោយប៉ែតចោទថា ត្រូវរថយន្ដរបស់ឈ្មោះ ឌិន ពុទ្ធី បើកបុកបណ្ដាលអោយដួលសន្លប់បញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ ស្រាប់តែប៉ុន្មានម៉ោងមុននេះមានការបែកធ្លាយវីដេអូឃ្លីបមួយដែលមានវត្ដមានមន្រ្ដីគយដើរហើរបានដូចជាធម្មតាទៅវិញ។

​គួរបញ្ជាក់ថា ​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល០៩និង៣០នាទីព្រឹក ឈ្មោះ ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានបើកបររថយន្ដម៉ាក LEXUS RX 300 សំដៅទៅកាន់ប៉ុស្ដិ៍ច្រកទា្វរព្រំដែនអន្ដរជាតិប៉ោយប៉ែតក្នុងបំណងនាំគ្នីគ្នាធ្វើការតវ៉ាទាមទារយកម៉ូតូមួយគ្រឿងរបស់ឈ្មោះ អ៊ីង ឃាន ដែលត្រូវសមត្ថកិច្ចឃាត់ទុក។ ពេលទៅដល់ឈ្មោះ ឌិន ពុទ្ធី បានចតរថយន្ដរបស់ខ្លួននៅលើកណ្ដាលស្ពានមិត្តភាពកម្ពុជា-ថៃ ហើយបានហៅគ្នីគ្នាជាច្រើននាក់ដើរសំដៅទៅរកឈ្មោះ ឈាន ពិសិដ្ឋ ដោយពេលទៅដល់ឈ្មោះ ឌិន ពុទ្ធី ជាអ្នកបើកឡានចេញពីលើស្ពានត្រឡប់ក្រោយវិញ ខណៈនោះដោយមានបំណងចង់ហៅឈ្មោះ អ៊ីង ឃាន ចុះមកធ្វើកិច្ចសន្យាដោះស្រាយបញ្ចប់បញ្ហាផងឈ្មោះ ឈាន ពិសិដ្ឋ ក៏បានដើរមកមុខរថយន្ដរបស់ឈ្មោះ ឌិន ពុទ្ធី ហើយធ្វើសញ្ញាអោយឈ្មោះ ឌិន ពុទ្ធី ឈប់ និងចុះពីលើរថយន្ដ តែឈ្មោះ ឌិន ពុទ្ធី នៅតែព្យាយាមបើករថយន្ដចេញទៀតបណ្ដាលអោយប៉ះទង្គិចនឹងជើងស្ដាំរបស់ឈ្មោះ ឈាន ពិសិដ្ឋ ដួលបោកក្បាលទៅលើថ្នល់សន្លប់បាត់ស្មារតី និងត្រូវបញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ វិសាល (គ្លីនិក វិសាលសុខ ប៉ោយប៉ែត) ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនបន្ដទៅពិនិត្យព្យាបាលនៅព្រះរាជាណាចក្រថៃ ប៉ុន្ដែឥឡូវស្រាប់តែបែកធ្លាយវីដេអូឈ្មោះ ឈាន ពិសិដ្ឋ អាចដើរបានដូចជាមនុស្សធម្មតាទៅវិញ ។ តើរឿងនេះយ៉ាងម៉េចទៅវិញ តើវាពិតដូចដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចោទប្រកាន់ទេថា លោក ឈាន ពិសិដ្ឋ មន្រ្ដីប៉ូលិសគយប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតគ្រាន់តែសម្ដែងធ្វើពុតជាដួលសន្លប់ប៉ុណ្ណោះ???​ វីដេអូពី៖ រាជបុត្រ សូរ្យកាយ

បែកធ្លាយវីដេអូមន្រ្ដីគយនៅប៉ោយប៉ែតឈ្មោះ ឈាន ពិសិដ្ឋ ដែលចោទថាត្រូវរថយន្ដបុកថ្ងៃមុនដើរដូចជាមនុស្សធម្មតានៅមន្ទីរពេទ្យប្រទេសថៃ (មានវីដេអូ)

Advertisements
មតិ
Loading...
error: Content is protected !!