Home > ព័ត៌មានជាតិ សង្គម > មើល​ហើយ​អួល​ដើម​ក​!​ នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់​(មានវីដេអូ)

មើល​ហើយ​អួល​ដើម​ក​!​ នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់​(មានវីដេអូ)

ប្រភទ : ព័ត៌មានជាតិ, សង្គម 11 months មុន , Tuesday, ទី​ 3rd January ,ឆ្នាំ 2017 76 view

​កូរ៉េខាងត្បូង​៖ បន្ទាប់​ពី​​នៅ​ប្រទេស​កូរ៉េ​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​​ ដែល​ធ្វើ​ពលរដ្ឋ​ខ្មែរ​​បាន​ជួប​បញ្ហា​​សុខភាព​យ៉ាង​ខ្លាំង​រហូត​ដល់​ដេក​​សន្លប់​និង​ឈាន​ដល់​ស្លាប់​ក៏​មាន​​​ផង​ដែរ ដែល​ករណី​បាន​ធ្វើ​ឲ្យ​នារី​ពលរដ្ឋ​ខ្មែរ​ម្នាក់​​បាន​បញ្ចេញ​វីដេអូ​និយាយ​ទាំង​យំ​អួល​ដើម​ ក សុំ​អង្វរ​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ស្នើសុំ​ទៅ​ក្រសួង​ការងារ​និង​ក្រសួង​សុខាភិបាល​ចុះ​មក​ពិនិត្យ​សុខភាព​​ពលករ​ខ្មែរ​ជា​បន្ទាន់​។

ក្នុង​វីដេអូ​ដែល​នារី​រូប​ស្រស់​យំ​អណ្ដឺតអណ្ដក​​នេះ​ ក៏​ចង់​ឲ្យ​មន្ត្រី​ស្ថាន​ទូក​កម្ពុជា​ក៏ដូចជា​ក្រសួង​​ការងារចុះពិនិត្យ​​សុខភាព​ពលករ​ខ្មែរ​នៅ​កូរ៉េ​ឲ្យ​បាន​ច្រើន​ដង​ផង​ដែរ និង​កុំ​ធ្វើ​តែ​មួយ​ឆ្នាំ​ម្តង​ហើយ​បាន​ត្រឹម​​បញ្ជាក់​ប្រាប់​ថា​​មានសុខភាព​​ស្តង់ដារហើយ​ ប៉ុន្តែ​មិន​បាន​ប្រាប់​​​​​​​ស្ថានភាព​សុខភាព​លម្អិត​ ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ ដើម្បី​ជៀសវាង​​​គ្រោះថ្នាក់​គាំង​បេះ​ដូង​និង​ជំងឺ​ផ្សេង​ទៀត​នៅ​រដូវ​រងា​នេះ​ទេ​ ហើយ​បើគិត​មក​ទល់​ពេល​នេះ​ពលករ​ខ្មែរ​ប្រមាណ​១០នាក់ហើយ​បានស្លាប់​ដោយសារជំងីគាំបេះ​ដូង​​។​​

ជុំវិញ​បញ្ហា​នេះ​ដែល​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ និង​គណៈកម្មាធិការ​បណ្ដុះបណ្ដាល​និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​​​ក្រសួង​ការងារ​ក៏​បាន​ចេញ​សេចក្ដីណែនាំ​​ ដើម្បី​ឲ្យ​បងប្អូន​ពលករ​អនុវត្ត​ផង​ដែរ​ ​សម្រាប់​ជៀស​វាង​ជួប​បញ្ហា​សុខភាព​ខាង​លើ​នេះ​។​ យ៉ាង​ណា​មិញ​សូម​ទស្សនា​វីដេអូ​របស់​នារី​រូប​ស្រស់​ពលករ​ខ្មែរដែល​យំ​អង្វរ​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​កូរ៉េ​ជួយ​ដល់​ពួកគេ​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់

នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់

នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់

នារី​ខ្មែរ​នៅ​កូរ៉េ​ចេញ​វីដេអូ​យំ​អង្វរ​ឲ្យ​ស្ថាន​ទូត​ចុះ​ត្រួត​ពិនិត្យ​សុខភាពពលករ​ជាបន្ទាន់

ផ្តល់សិទិ្ធដោយ៖ KQUBE

76 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!