Home > សង្គម អំពើហិង្សា > អូយ​..សាហាវ​ណាស់​ឥឡូវ​ !! គ្រាន់តែ​រាំជាន់ជើង​គ្នា​សោះ ចាក់សម្លាប់​ម្នាក់​ ខ្សោយ​ស្លាប់ ខ្លាំង​ជាប់​ខ្នោះ

អូយ​..សាហាវ​ណាស់​ឥឡូវ​ !! គ្រាន់តែ​រាំជាន់ជើង​គ្នា​សោះ ចាក់សម្លាប់​ម្នាក់​ ខ្សោយ​ស្លាប់ ខ្លាំង​ជាប់​ខ្នោះ

ប្រភទ : សង្គម, អំពើហិង្សា 10 months មុន , Saturday, ទី​ 7th January ,ឆ្នាំ 2017 57 view

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៧ មករា ២០១៧ នៅចំណុច​អំ​ពួច​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​នៅផ្ទះ​ឈ្មោះ នាង វុ​ធ ភេទ​ស្រី អាយុ៤៥ឆ្នាំ ជាស្ត្រី​មេ​មា​យ ស្ថិត ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយមានជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក៤នាក់ ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ ខ្លួន​បានភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ​និង​បក្ខពួក​បាន​ផ្ទុះ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ចាក់​គូរ​ទំនាស់ ប្រកាច់​ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​ទំនាស់​គ្នា​ក្នុង​វង់រាំ​កម្ម​វ​ធី​អាពាហ៍ពិពាហ៍«ជាន់​ជើង»។

ប្រភពឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ដៀប ឌឿ​ន ភេទ​ប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ ព្រះ​ចំបក់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជនរងគ្រោះ​ខាងលើនេះស្លាប់​ដោយ​គូរ​ទំនាស់​ចាក់ ត្រូវ១កាំបិត​ចំ​ដើមទ្រូង​ខាងឆ្វេង ។

ក្នុងនោះ​កំលាំង​ចាប់បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខ ពួក៤នាក់ ទី១-ឈ្មោះ ក្រេង ក់​សល ភេទ​ប្រុស អាយុ២៥ឆ្នាំ(ចាប់ខ្លួន)របួស​ផ្ទៃមុខ(ក្តោងច្រមុះ) ទី២-ឈ្មោះ ឡាយ នី ភេទ​ប្រុស អាយុ៤៩ឆ្នាំ ត្រូវជា​ឪពុក​ឈ្មោះ ក្រេង ក់​សល (គេចខ្លួន) ទី៣ឈ្មោះ ណេង រស្មី (ហៅ​ឃ្នក) ភេទ​ប្រុស អាយុ២០ឆ្នាំ (គេចខ្លួន) និង​ទី៤ឈ្មោះ ណាត អៀ ភេទ​ប្រុស អាយុ២៩ឆ្នាំ (គេចខ្លួន) ជនសង្ស័យ​ទាំង៤នាក់ ។

បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ករណីនេះ​កើតឡើង​ដោយ​រាំ​ជាន់ជើងគ្នា​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ចំណែក​បក្ខពួក​ជនសង្ស័យ​ទាំង៣នាក់​រត់គេចខ្លួន សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ច្បាស់លាស់ ហើយ​កំពុង​តាម ប្រផាប់​ចាប់​ប្រ​ភីង​ដើម្បី​យកមក​ផ្ដន់ទាទោស​តាម​នីតិវិធី៕

ផ្ដល់សិទ្ធិដោយ៖vd7news.com

57 view

កំណត់ហេតុថ្មីៗ សង្គម

បញ្ចេញមតិ

error: Content is protected !!