សាហាវ​ហើយ​ !! វាយ​សម្លាប់​បុរស​ម្នាក់ ខណៈ​ម្នាក់​ទៀត​នៅ​មាន​ដង្ហើម​

Loading...


កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​ប្រហែល១០ និង២៥នាទី​យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ទួល​រ៉ាវ ចន្លោះ​ភូមិ​រនាម​និង​ភូមិ​ត្របែក ឃុំ​មានជ័យ ស្រុក​សណ្ដាន់ ។

ប្រភពឲ្យដឹងថា ជនរងគ្រោះ​ទាំង២នាក់ ម្នាក់​ឈ្មោះ ហ៊ុន ភាន់ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​ធ្វើស្រែ ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​ចំណែក​ម្នាក់ទៀត​ឈ្មោះ ជូន សិលា ភេទ​ប្រុស អាយុ១៨ឆ្នាំ ជា​សិស្ស រងរបួស​ធ្ងន់ ។ ទាំង២នាក់​រស់នៅ​ភូមិ​ត្របែក ឃុំ​មាន​ជ័ យ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

ករណី​ឃាត​កម្មនេះ សង្ស័យ​ជា​ករណី​គំនុំ ហើយ​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​តាម​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់៕

ផ្តល់សិទិ្ធដោយ៖ VD7NEWS.COM

Advertisements
មតិ
Loading...
error: Content is protected !!