Home > ព័ត៌មានជាតិ សង្គម > ប្រទះគ្រាប់ធុនយក្សទម្លាក់ពីលើហោះក្នុងអំឡុងសង្រ្គាមសម័យលន់ ណុល

ប្រទះគ្រាប់ធុនយក្សទម្លាក់ពីលើហោះក្នុងអំឡុងសង្រ្គាមសម័យលន់ ណុល

ប្រភទ : ព័ត៌មានជាតិ, សង្គម 9 months មុន , Tuesday, ទី​ 10th January ,ឆ្នាំ 2017 69 view

ខេត្តត្បូងឃ្មុំ៖ ក្នុងពេលដែលប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមជាច្រើនឆ្នាំនោះ គ្រាប់និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញជាច្រើន នៅតាមបណ្តាលខេត្តក្រុងនានាដែលបង្កឲ្យពលរដ្ឋកម្ពុជាក្មេងចាស់ ត្រូវបានរងរបួសពិការភាពអស់មួយជីវិត ឫឈានដល់ស្លាប់ក៏មានដែរ។ជាក់ស្តែងគ្រាប់ប្រភេទMK82 ដែលទន្លាក់ពីលើយន្តហោះត្រូវបានគេប្រទះឃើញ នៅក្នុងដីចំការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន ភេទប្រុស នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចផងដែរ ។

មន្រ្តីស៊ីម៉ាក់ប្រចាំការនៅខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០មករា ២០១៧ថាៈ ក្រោយពីទទួលដំណឹងរបស់នគរបាលស្រុកតំបែរ ដឹងថាមានគ្រាប់នៅក្នុងភូមិសាស្រ្តដីចំការដំឡូងរបស់ប្រជាពលរដ្ឋនោះក៏បាននាំគ្នាប្រញាប់ចុះទៅពិនិត្យមើលកាលពីព្រឹកថ្ងៃទី០៩មករា ឃើញថាគ្រាប់នោះគឺនៅគុណភាព១០០ភាគរយ ថែមទាំងមិនទាន់ផ្ទុះទៀត ។មន្រ្តីអង្គការCMAC ប្រាប់បន្តថា គ្រាប់ប្រភេទ MK82នេះត្រូវបានគេទន្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ ដែលមិនបានផ្ទុះនឹងកប់នៅក្នុងដីចំការរបស់ប្រជាពលរដ្ឋ បើនិយាយពីកម្លាំងរបស់គ្រាប់នេះគឺមានអទ្ធិពលខ្លាំងខ្លាតែម្តង ។ ប្រសិនបើផ្ទុះវិញក្នុងបរិវេណា៥០០ម៉ែត្របួនជ្រុងមនុស្សនឹងត្រូវទទួលរងផលប៉ះពាល់ បណ្តាលឲ្យរបួសនិងស្លាប់តែម្តង ។ គ្រាប់នេះត្រូវបានក្រុមការងារស៊ីម៉ាក់បានយកលើកដាក់លើរថយន្តដោយមានការប្រុងប្រយ័ត្ន នាព្រឹកថ្ងៃទី០៩មករា ហើយដឹកមករក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការស៊ីម៉ាក់ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នសិនទៅតាមបច្ចេកទេសដើម្បីជាសវាងការផ្ទុះ ហើយនឹងដឹកបន្តយកទៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាកនៅខេត្តកំពង់ឆ្នាំង ដើម្បីកំទេចចោលក្នុងពេលខាងមុខនេះ ៕

ផ្ដល់សិទ្ធិដោយ ៖ vd7news.com

69 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!