Home > ព័ត៌មានជាតិ សង្គម > ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

ប្រភទ : ព័ត៌មានជាតិ, សង្គម 3 months មុន , ថ្ងៃពុធ, ទី​ ១១ មករា ,ឆ្នាំ ២០១៧ 4 view

ភ្នំពេញ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេក ក៏ខឹង ហើយបានលោតពីលើផ្ទះជួលជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

​ស្ត្រីរងគ្រោះខាងលើមានឈ្មោះ​ ភិន​ សុខឡេង អាយុ៤៤ឆ្នាំ មុខរបរលក់លៀស ស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុ។ចំណែកប្ដីមាន ឈ្មោះ​ យុន​ សុផល អាយុ៤០ឆ្នាំជាង មុខរបររត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា​ រួមទាំងមានកូននៅក្នុងបន្ទុក៤នាក់ ស្រី២នាក់និងប្រុស២នាក់​ ។

​បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានអង្គុយហូបស្រាថ្នាំកន្លះលីត្រជាមួយមិត្តភក្ដិហើយនិងប្ដីនៅមុខបន្ទប់ជួលជាន់ទី១ ដែលជាបន្ទប់របស់មិត្តភក្ដិគាត់ ខណៈផឹកអស់ស្រាថ្នាំចំនួនកន្លះលីត្រ ប្ដីបានបបួលទៅដេកបន្ទប់របស់គាត់នៅជាន់ខាងក្រោមព្រោះយប់ជ្រៅហើយយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត​ ពេលនោះស្ត្រីរងគ្រោះបានឆ្លើយថា គ្រាន់តែនៅផឹកបន្តិចទៀតក៏មិនបានដែរ តិចលោតទៅក្រោមឥឡូវ ។ និយាយភ្លាម ស្ត្រីរងគ្រោះក៏លោតតែម្ដង ​បណ្ដាលអោយសន្លាប់មួយសន្ទុះនិងរងរបួសធ្ងន់បាក់ចង្កេះ ធ្វើឲ្យប្ដីដែលនៅជិត​ ឈរស្រឡាំងកាំងនិយាយលែងចេញ​ ដោយនឹកស្មានថាប្រពន្ធរបស់ខ្លួននិយាយលេង​ ។

​ក្រោយពេលកើតហេតុភ្លាម ស្ត្រីរងគ្រោះត្រូវបានប្ដីនិងប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី​ ៕

ផឹកស្រាស្រវឹង ពេលប្ដីបបួលទៅដេកក៏ខឹង រួចលោតពីលើផ្ទះជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់

រូបស្រ្ដីរងគ្រោះ

ទីតាំងស្រ្ដីរងគ្រោះធ្វើសកម្មភាពលោត

4 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

សូមមេត្តាជួយស៊ែរផង​ 🙏🙏មើលវីដេអូហើយអាណិតណាស់ ​!!! ក្មេងស្រីម្នាក់នេះមុខមាត់ស្អាតបាតតែត្រូវពិការជើង ដោយសារម៉ូតូបុក យប់ឡើងរើសសំបកកំប៉ុង ហើយក៏ដាច់ចិត្តលើកដៃសំពះសុំលុយ បងប្រុសម្នាក់ ព្រោះតែជីវភាពខ្វះខាត (មានវីដេអូ)ព័ត៌មានថ្មីៗ
ថ្ងៃពុធ, ទី ២៩ ខែមីនា ,ឆ្នាំ ២០១៧

សូមមេត្តាជួយស៊ែរផង​ 🙏🙏មើលវីដេអូហើយអាណិតណាស់ ​!!! ក្មេងស្រីម្នាក់នេះមុខមាត់ស្អាតបាតតែត្រូវពិការជើង ដោយសារម៉ូតូបុក យប់ឡើងរើសសំបកកំប៉ុង ហើយក៏ដាច់ចិត្តលើកដៃសំពះសុំលុយ បងប្រុសម្នាក់ ព្រោះតែជីវភាពខ្វះខាត (មានវីដេអូ)

សូមជួយស៊ែរ ឲ្យតែកុងឡានទាំងអស់ ចេះស្រលាញ់ជីវិតអ្នកដទៃផង ឃើញហើយស្រក់ទឹកភ្នែក!! ទីបំផុតកុមារាទាំងពីរ កំព្រាឪពុក ម្ដាយហើយ ចាប់ពីពេលនេះរហូតតទៅ អនិច្ចា វាសនាក្មេងកំព្រារ សូមឲ្យបងប្រុស បងស្រី បានទៅកាន់សុគតិភព
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

សូមជួយស៊ែរ ឲ្យតែកុងឡានទាំងអស់ ចេះស្រលាញ់ជីវិតអ្នកដទៃផង ឃើញហើយស្រក់ទឹកភ្នែក!! ទីបំផុតកុមារាទាំងពីរ កំព្រាឪពុក ម្ដាយហើយ ចាប់ពីពេលនេះរហូតតទៅ អនិច្ចា វាសនាក្មេងកំព្រារ

អីចឹងបានចេះតែបុកគេបុកឯងស្លាប់ ! ជិះសុទ្ធតែរ៉េងរ៉ូវ័រតែអ្នកបើកចរិកមិនថ្លៃដូចឡានសោះ  បុកគេហើយខំជិះគេចបុករនាំងពុះទ្រូងផ្លូវដាច់កាឡេផ្អើលអ្នកធ្វើដំណើរតាមផ្លូវ (មានវីដេអី)
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

អីចឹងបានចេះតែបុកគេបុកឯងស្លាប់ ! ជិះសុទ្ធតែរ៉េងរ៉ូវ័រតែអ្នកបើកចរិកមិនថ្លៃដូចឡានសោះ បុកគេហើយខំជិះគេចបុករនាំងពុះទ្រូងផ្លូវដាច់កាឡេផ្អើលអ្នកធ្វើដំណើរតាមផ្លូវ (មានវីដេអី)

សូមជួយស៊ែរបន្តផង មិនអស់ថ្មទូរស័ព្ទទេ!!! ក្មេងស្រីម្នាក់នេះ មានជម្ងឺភ្នែកធ្ងន់ធ្ងរ ឈាមកកចង់ផ្ទុះគ្រាប់ភ្នែកទៅហេីយ ដោយសារតែគ្រួសារក្រីក្រ ពុំមានលទ្ធភាពព្យាបាល ទើបទុកដល់មានសភាពបែបនេះ សូមបងប្អូនជួយផង
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

សូមជួយស៊ែរបន្តផង មិនអស់ថ្មទូរស័ព្ទទេ!!! ក្មេងស្រីម្នាក់នេះ មានជម្ងឺភ្នែកធ្ងន់ធ្ងរ ឈាមកកចង់ផ្ទុះគ្រាប់ភ្នែកទៅហេីយ ដោយសារតែគ្រួសារក្រីក្រ ពុំមានលទ្ធភាពព្យាបាល ទើបទុកដល់មានសភាពបែបនេះ សូមបងប្អូនជួយផង

បញ្ចេញមតិ

error: Content is protected !!