Home > គ្រឿងញៀន​ ព័ត៌មានជាតិ សង្គម > ពេលដឹងខ្លួន​ថា​ «ខុស» រាប់ឆ្នាំក្នុងគុក​ ដោយ​សារមុខរបរ​របស់​ខ្លួន​

ពេលដឹងខ្លួន​ថា​ «ខុស» រាប់ឆ្នាំក្នុងគុក​ ដោយ​សារមុខរបរ​របស់​ខ្លួន​

ប្រភទ : គ្រឿងញៀន​, ព័ត៌មានជាតិ, សង្គម 11 months មុន , Wednesday, ទី​ 11th January ,ឆ្នាំ 2017 85 view

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១០ មករា ២០១៧ ម្សិលមិញ​នេះ​ នៅចំណុចភូមិសំប៉ាន ឃុំកោះធំ(ខ)ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ៖ ០២​នាក់៖ ទី១-ឈ្មោះ ផុ​ន​ ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់​ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ទី​២-ឈ្មោះ​ ហួរ​ គឹមហ័ង​ ភេទស្រី​ អាយុ​ ២៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ បុសខ្នុរ​ ឃុំបុសខ្នុរ​ ស្រុកចម្ការលើ​ ខេត្តកំពង់ចាម​ មុខរបរ​មិនពិតប្រាកដ(ឃាត់ខ្លួន) ដកហូត​បាន​រួមមាន​៖ទី​១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)​០៣កញ្ចប់​តូច​ ។ ទី​២-កាបូបស្ពាយចំនួន​ ០១​ ​។ ទី៣-ទូរស័ព្ទដៃ០៣គ្រឿង ។ទី​៤-ឧបករណ៍កែច្នៃ​ សម្រាប់វេចខ្ចប់​ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យដឹងថា នៅពេលវេលាកើតហេតុខាងលើ​ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំបានចល័តល្បាតក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ភ្លាមនោះបានទទួលព័ត៌មានពីមហាជនល្អថា​ មានសកម្មភាពលក់​ និងចែកចាយគ្រឿងញៀន​នៅចំណុចកើតហេតុខាងលើ​។ ពេលនោះសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ​ បានជួបមុខសញ្ញាសង្ស័យ​ ០២នាក់​ឈ្មោះ​ ផុន​ ម៉ារ៉ាឌី​ ភេទប្រុស​ និង​ឈ្មោះ​ ហួរ គឹមហ័ង​ ភេទស្រី​ កំពុងជិះម៉ូតូ ហើយបានហៅឲ្យឈប់ត្រួតពិនិត្យរកឃើញថ្នាំញៀន​០៣​ កញ្ចប់​តូច​ នៅក្នុងកាបូបស្ពាយរបស់​ ហួរ​ គឹម​ហ័ង​ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង​ ០២នាក់​ រួមជាមួយថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដើម្បីសាកសួរ​បន្តចាត់ការតាមនីតិវិធី។

​តាមចម្លើយរបស់ជនសង្ស័យទាំង​ ០២នាក់បានឆ្លើយសារភាពថា​ ថ្នាំញៀន០៣ កញ្ចប់តូចខាងលើនេះ គឺពិតជារបស់ខ្លួនទុកលក់​ និងចែកចាយបន្តអោយគេ ប្រាកដមែន​ ហើយថ្នាំញៀននោះគឺពួកខ្លួនទិញយកមកពីឈ្មោះ​ លូ​ ភេទប្រុស​ អាយុ​ប្រហែល​ ២៧ឆ្នាំ​ ជនជាតិខ្មែរ​ នៅម្ដុំខាងមុខមន្ទីរពេទ្យរុស្សី​ រាជធានីភ្នំពេញ​៕ ផ្ដល់សិទ្ធិដោយ៖ vd7news

មុខសញ្ញាចែកចាយគ្រឿងញៀន

ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់

វត្ថុតាង

85 view

កំណត់ហេតុថ្មីៗ គ្រឿងញៀន​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!