បុរសជនសង្ស័យស្លៀកខោមិនចង់ទាន់ បានតែកន្សែងពោះគោចេញឆ្អឹងជំនីរ ខណៈ​សមត្ថកិច្ចចុះចាប់ភ្លាមៗ

Loading...


ខេត្តកែប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកែប។សមត្ថកិច្ចជំនាញ និងបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ីង សំអ៊ុល ស្នងការដ្ឋាននគបាលខេត្ត។នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១០ខែមករាឆ្នាំ២០១៧កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងសមត្ថកិច្ចក្រុងកែបបានចុះឃាត់ខ្លួនជនសង្ស័យប្រើប្រាសនិងគ្រឿងញៀនមួយកន្លែង នៅផ្ទះជនសង្ស័យ ត្រង់ចំណុចភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប។ ខណៈពេលនោះដែរ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគ្រឿងញៀនម្នាក់ឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិ សង្កាត់ខាងលើ។ ក្នុងនោះដែលដកហូតបានសំភារៈរួមមានថ្នាំញៀន២៨កញ្ចប់ ទូរស័ព្ទម៉ាក់Samsung2គ្រឿង ប្រដាប់ជក់ថ្នាំមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ vd7news​

រូបជនសង្ស័យស្លៀកកន្សែងពោះគោ

វត្ថុតាង

វត្ថុតាង

Advertisements
មតិ
Loading...
error: Content is protected !!