បត់ជើង​អង្គុយយំ​ ខណៈ​មនុស្ស​ជា​ទី​ស្រឡាញ់​ ព្រាត់ឆ្ងាយ​លែងវិលវិញ​…

Loading...


ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី១០ មករា ២០១៧នេះ នៅចំណុចលូភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់០១នាក់ប្រុស នៅកន្លែងកើតហេតុ ។​

​ប្រភព​បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកហុងដា គុបជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1G-1087បើកបរដោយឈ្មោះ គឹម ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ គ្មានមួក គ្មានកញ្ចក់ មុខរបរកម្មករ ដែលបើកពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានបើកធ្លាក់ផ្លូវចូលប្រឡាយបោកផ្ទប់និងដើមឈើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ធ្វើឲ្យ​ក្រុម​គ្រួសារ​ប្រពន្ធ​យំសោក​ព្រោះ​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្ដល់សិទ្ធិដោយ៖ vd7news

បត់ជើង​អង្គុយយំ​ ខណៈ​មនុស្ស​ជា​ទី​ស្រឡាញ់​ ព្រាត់ឆ្ងាយ​លែងវិលវិញ​…

សពបុរសរងគ្រោះ

មតិ
Loading...
error: Content is protected !!