Home > ព័ត៌មានប្លែកៗ សង្គម > ជឿរឿងអបិយជំនឿទេ ??? វាមិនមែនជារឿង​លេងសើច​ទេ​..!! យុវតីម្នាក់លិចបាត់ក្នុងទឹកជាង៦ម៉ោងតែនៅមានជីវិត ហើយបានប្រាប់ថា «មានសត្វពស់ធំៗពណ៌ខ្មៅមួយគូនាំនាងទៅអង្គុយលេងក្នុងរូងពស់»! (មាន​វីដេអូ​)

ជឿរឿងអបិយជំនឿទេ ??? វាមិនមែនជារឿង​លេងសើច​ទេ​..!! យុវតីម្នាក់លិចបាត់ក្នុងទឹកជាង៦ម៉ោងតែនៅមានជីវិត ហើយបានប្រាប់ថា «មានសត្វពស់ធំៗពណ៌ខ្មៅមួយគូនាំនាងទៅអង្គុយលេងក្នុងរូងពស់»! (មាន​វីដេអូ​)

ប្រភទ : ព័ត៌មានប្លែកៗ, សង្គម 3 months មុន , ថ្ងៃពុធ, ទី​ ១១ មករា ,ឆ្នាំ ២០១៧ 13 view

​ខេត្តស្ទឹងត្រែង៖  នារីវ័យក្មេងម្នាក់នៅសុខៗស្រាប់តែលោតទឹក ខណៈនាងកំពុងតែបេះផ្លែល្វារ បាត់ខ្លួនអស់ជាង៦ម៉ោង ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០៩មករា នៅចំនុចកំពង់ទឹកមុខបន្ទាយយោធាសឹករង ស្ថិតភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ អ្នករកត្រីនៅក្បែរនោះ បានឲ្យដឹងថា៖ដំបូងឡើយ ឃើញនាងកំពុងបេះផ្លែល្វារពីរនាក់ក្មេងស្រីម្នាក់ទៀត ដែលដើមល្វារនោះដុះនៅមាត់ទន្លេ នៅសុខៗក៏ស្រាប់តែនាងលោតទឹកតែម្តងដោយមិនដឹងពីមូលហេតុ ។ភ្លាមៗនោះ អ្នករកត្រីក៏បានប្រកូកប្រកាសហៅគ្នាឲ្យមកជួយមុជទឹករាវរកនាឬីរងគ្រោះ តែរកពុំឃើញសោះឡើយ ។អ្នកភូមិនិងឪពុកម្តាយនាង នាំគ្នាមុជទឹកនិងជិះទូកស្វែងរកក្រែងនាងអណ្តែតមកវិញ ក៏តែនៅមិនឃើញ ធ្វើឲ្យឪពុកម្តាយនារីរងគ្រោះទ្រហោយំយ៉ាងខ្លាំងក្នុងសភាពអស់សង្ឃឹមដោយបាត់បង់កូនស្រីជាទីស្រលាញ់ ។

​រហូតមកដល់ម៉ោងជាង៤រសៀល ទើបអ្នកភូមិរកឃើញនារីរងគ្រោះអណ្តែតឡើងមកវិញត្រង់ចំនុចចំងាយពីកន្លែងកើតហេតុប្រ ហែល៤០ម៉ែត្រខាងលើកំពង់ទឹក ដោយពាក់កណ្តាលខ្លួនលិចបាត់ក្នុងទឹក និងពាក់កណ្តាលខ្លួនផុសផុតពីទឹក ទាំងសភាពមិនដឹងខ្លួន ភ្លាមនោះឪពុកម្តាយនារីរងគ្រោះបាននាំយកនារីរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពភូមិកំភុន បានប្រហែលជា១៥នាទីក្រោយមកទើបនាងដឹងខ្លួនវិញ គ្រាន់តែថានាងនៅអស់កំលាំង ។

​លោកភែង ថងធែង អាយុ៤២ឆ្នាំត្រូវជាឪពុកនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា៖កូនស្រីគាត់ឈ្មោះធែង ជីឡា អាយុ១៨ឆ្នាំ ជាកូនទីពីរក្នុងចំណោងបងប្អូន៤នាក់(ស្រីពីរនាក់ប្រុសពីរនាក់)នាងទើបតែភ្ជាប់ពាក្យបានជាង៨ខែ ហើយនាងមិនដែលមានរឿងទាស់ទែងអ្វីក្នុងរង្វង់គ្រួសារ ឬក៏ជាមួយបងប្អូនឪពុកម្តាយនោះទេ នៅសុខៗស្រាប់តែមានគេរត់មកប្រាប់ថាកូនគាត់បានលោតទឹកទន្លេលិចបាត់ខ្លូនហើយ ទើបមានការភ្ញាក់ផ្អើលទាំងអ្នកភូមិផងដែរ ។ លោក ថង ធែង បានរៀបរាប់បន្តថា៖តាំងពីតូចរហូតដល់ធំដឹងក្តីនាងធែង ជីឡា មិនមានរឿងអ្វីដែលគួរឲ្យកត់សម្គាល់ថាខុសប្រក្រតីនោះឡើយ ហើយមិនដែលមានជម្ងឺឈឺថ្កាត់អ្វីជាដុំកំភួននោះដែរ ។

​នាង ធែង ជីឡា (នារីរងគ្រោះ) បានរៀបរាប់ដំណើររឿងក្នុងអំឡុងពេលដែលនាងបាត់ខ្លួននេះថា៖មានសត្វពស់ធំៗមួយគូពណ៌ខ្មៅបានមកនាំយកនាងទៅលេងក្នុងរូងមួយ តែមិនដឹងនៅទីណា គ្រាន់តែដឹងថានៅក្នុងរូងសត្វពស់ ហើយសត្វពស់នោះទុកឲ្យនាងនៅ អង្គុយលេងអស់រយៈពេលយ៉ាងយូរទើបសត្វពស់ទាំងគូនោះបាននាំនាងយកមកវិញហើយថែមទាំងនិយាយប្រាប់នាងថា (គេមិនធ្វើអីនាងទេគ្រាន់តែនាំទៅលេងតែប៉ុណ្ណោះ ហើយគេនឹងនាំនាងមកវិញ) គ្រានោះ នាងមានការភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះនាងមិនធ្លាប់ដែលបានឃើញសត្វពស់ដ៏ធំយ៉ាងនេះទេ !ក្រោយមកនាងក៏លែងដឹងខ្លួនលែងដឹងអ្វីទាំងអស់ ។

​លោកធឹង សួន អាយុ៣៤ឆ្នាំជាអ្នកភូមិរស់នៅក្បែរខាងគ្នាក៏បានរៀបរាប់ឲ្យដឹងដែរថា៖នៅក្នុងភូមិកំភុននេះ កាលពីមុនគឺមិនធ្លាប់ មានរឿងហេតុភេទបែបនេះកើតឡើងនោះទេ ឯរឿងអបិយ៍ជំនឿផ្សេងៗទៀតដែលលោកធ្លាប់បានឮនោះ ក៏គ្រាន់តែជារឿងនិទានតៗគ្នាតាមរយៈចាស់ៗក្នុងភូមិតែប៉ុណ្ណោះ ស្រាប់តែពេលនេះបានឃើញផ្ទាល់ភ្នែកហើយ លោកជឿថាវារឿងអបិយ៍ជំនឿពិតៗណាស់ សំរាប់អព្ភូតហេតុដ៏អស្ចារ្យនេះនៅក្នុងភូមិកំភុនរបស់លោក ។

​ជុំវិញរឿងដែលនារីវ័យក្មេងម្នាក់ លោតទឹកលិចបាត់ខ្លួនជាង៦ម៉ោង ទើបផុសមកវិញហើយនៅមានជីវិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអ្នកនៅទីនោះលាន់មាត់គ្រប់ៗគ្នាថា វាជារឿងអបិយ៍ជំនឿយ៉ាងពិតប្រាកដមែន គឺពួកគាត់នាំគ្នាជឿ១០០% ៕ ផ្ដល់សិទ្ធិដោយ៖ vd7news

វាមិនមែនជារឿង​លេងសើច​ទេ​..!! ហួសពី​ការ​ថ្លែង​យុវតីអាយុថ្លៃលិចបាត់ក្នុងទឹក៦ម៉ោងតែនៅមានជីវិត

នាងមានសភាពធម្មតាក្រោយពីលិចក្នុងទឹក៦ម៉ោងក្រោយសម្រាកយកកម្លាំង

យុវតីអាយុថ្លៃលិចបាត់ក្នុងទឹក៦ម៉ោងតែនៅមានជីវិត

កន្លែងកើតហេតុ

13 view

កំណត់ហេតុថ្មីៗ ព័ត៌មានប្លែកៗ

ចាប់ជំរិតទារប្រាក់ប្រមាណ៤ម៉ឺនដុល្លារ មិនបានសម្រេច រួចក៏សម្លាប់ចោល យកទៅទម្លាក់ចូលក្នុងទឹកទន្លេត្រង់ស្ពានអ្នកលឿង.!!!នេះហើយឈាមស្រែកស្បែកហៅ.....ព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

ចាប់ជំរិតទារប្រាក់ប្រមាណ៤ម៉ឺនដុល្លារ មិនបានសម្រេច រួចក៏សម្លាប់ចោល យកទៅទម្លាក់ចូលក្នុងទឹកទន្លេត្រង់ស្ពានអ្នកលឿង.!!!នេះហើយឈាមស្រែកស្បែកហៅ…..

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

បញ្ចេញមតិ

error: Content is protected !!