នេះ​ហើយ​ទឹកចិត្ត​ម្ដាយ​ចំពោះ​កូន​បែកថ្នាំម្នាក់​ ទោះដឹងថា កូនទៅជា​យ៉ាង​ណា​ក៏ដោយ​…

Loading...


​ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង១២និង១០នាទី​យប់ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ម្ដុំ​ពោធិ៍ចិនតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមានជនរងគ្រោះ​ម្នាក់ឈ្មោះ ឡាយ មេសា ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ។

​ប្រភពពីម្ដាយឲ្យដឹងថា កូន​របស់គាត់​បាន​សេព​គ្រឿងញៀន​តាំងតែ​ពី​គេ​នៅ​រៀន​ម្ល៉េះ ។ កាលកន្លងទៅនេះ កូន​របស់គាត់​ធ្លាប់មាន​សភាព​បែក​ថ្នាំ​រហូត​យក​កាំបិត​មក​ចាក់ក​ខ្លួនឯង​ម្តង​រួចមកហើយ តែ​ត្រូវបាន​ក្រុមគ្រួសារ​របស់គាត់​ជួយសង្គ្រោះ​ទាន់ពេលវេលា និង​បាន​នាំ​កូន​របស់គាត់​ទៅ​បន្សាប​គ្រឿងញៀន២ដង​រួចមកហើយដែរ តែដោយសារ​តែ​ភាព​ភ្លើតភ្លើន​ធ្វើ​ឲ្យ​កូន​របស់គាត់​នៅតែ​ក្លាយជា​មនុស្ស​ញៀន​ថ្នាំ​រហូត​បែក​ថ្នាំ​ដដែល ។ ស្ត្រីជាម្ដាយបន្តថា មុនពេល​កើតហេតុ គាត់​ជា​ម្ដាយ​កំពុង​គេង​នៅលើ​បន្ទប់​ជាន់​ទី១ ស្រាប់តែ​គាត់​ឮ​សំឡេង​កូន​របស់គាត់​ដែល​គេង​នៅ​ខាងក្រោម គាត់​ក៏បាន​ចុះមក​ក្រោម​ឃើញ​កូន ស្រាប់តែ​ឃើញ​កូន​របស់គាត់​មាត់​ហូរឈាម​រហាច ហើយ​ដៃ​កាន់​កូនកាំបិត​ចិតបន្លែ ទើប​គាត់​សន្និដ្ឋានថា កូន​របស់គាត់​បែក​ថ្នាំ បាន​យក​កាំបិត​មក​អារ​អណ្ដាត​ខ្លួនឯង​បែបនេះ ៕ ផ្ដល់សិទ្ធិដោយ៖ vd7news

នេះ​ហើយ​ទឹកចិត្ត​ម្ដាយ​ចំពោះ​កូន​បែកថ្នាំម្នាក់​ ទោះដឹងថា កូនទៅជា​យ៉ាង​ណា​ក៏ដោយ​…

កូនប្រុសបែកថ្នាំ

កូនប្រុសបែកថ្នាំ

មតិ
Loading...
error: Content is protected !!