តារាសម្តែង ថៃ នរៈពិទូ ប៉ូលីសចាប់ខ្លួន រួមទាំងប្រពន្ធ ក្នុងខា​រ៉ា​អូ​ខេ

Loading...


បាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣៖២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្ចាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបទល្មើស និងក្រុមបង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១លើក។

លោកវរសេនីយ៍ត្រី ស៊ាន.សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ១.ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ២.ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ៣.ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៤.ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង ៥.ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៦.ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំ្ញញៀនអ៊ិចស្តាស៊ីចំនួន ០២ ថ្នាំអំពូល Diazepamចំនួន ០២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំ្ញញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

ករណីនេះ ជនសង្ស័យទាំង ០៦នាក់ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព ៖ police.gov.kh

មតិ
Loading...
error: Content is protected !!