សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រមូល​ជនជាតិ​វៀតណាម​ជាង​១៦០​នាក់ ​នៅ​ចាក់​អង្រែ​ក្រោម

Loading...


​រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​​អន្តោប្រវេសន៍​ សហការ​ជាមួយ​លោក ​សៀង សុខ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​​​បាន​ចុះ​ប្រតិបត្តិការ​​​ប្រមូល​ជនជាតិ​វៀតណាម​ចំនួន​១៦៣​នាក់​(​ស្រី​៩៩​នាក់​)​ នៅ​ចំណុច​បន្ទប់ជួល​ ម្តុំ​​វត្ត​អាង​ភឿក​ ​ ស្ថិត​នៅ​ភូមិ​ទួល​រកា ​សង្កាត់​ចាក់អង្រែក្រោម ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​​ ​កាល​​​ព្រឹក​ថ្ងៃ​ទី​១០​ ខែ ​មករា​ ​ឆ្នាំ ​២០១៧​ម្សិលមិញ​។

​ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​ អ៊ុក ហៃសីឡា ​ ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធី​​បាន​ឲ្យ​ដឹង​ថា​កាលពី​ម្សិលមិញ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ឯកសារ​ជនជាតិ​វៀតណាម​១៦៣​នាក់​ (​ស្រី​៩៩​នាក់​)​​​ នៅ​ទី​តាំង​ខាងលើ​ តែ​បន្ទាប់​ពី​ត្រួត​ពិនិត្យ​រួច​​​កម្លាំង​សមត្ថកិច្ច​លោកបាន​​នាំ​ខ្លួន​១២​នាក់​(ស្រី​៧​នាក់​​) ​នៅ​អគ្គនាយកដ្ឋាន​ដើម្បី​សាកសួរ​​បន្ថែម​ ពាក់ព័ន្ធ​​នឹង​រស់នៅ​​ និង​ធ្វើការ​ គ្មាន​លិខិត​ឆ្លងដែន​និង​សៀវភៅ​ការងារ៕ ផ្ដល់សិទ្ធិដោយ៖ Kqube

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រមូល​ជនជាតិ​វៀតណាម​ជាង​១៦០​នាក់ ​នៅ​ចាក់​អង្រែ​ក្រោម

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រមូល​ជនជាតិ​វៀតណាម​ជាង​១៦០​នាក់ ​នៅ​ចាក់​អង្រែ​ក្រោម

សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រមូល​ជនជាតិ​វៀតណាម​ជាង​១៦០​នាក់ ​នៅ​ចាក់​អង្រែ​ក្រោម

មតិ
Loading...
error: Content is protected !!