កំពុងតែ​ផឹកស៊ី​ ប្ដី​ទៅ​ឈរ​ចាំ​ហៅ​ដដែល​ៗ​ «តិចអញ់លោតចុះទៅក្រោមអាឡូវ !!» និយាយ​មិនទាន់​ផុតផង​…

Loading...


ភ្នំពេញ៖ កាលពី​វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០មករា២០១៧នេះ នៅចំណុចផ្ទះជួល តាមបណ្ដោយផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយមានហេតុការណ៍ភ្ញាក់ផ្អើលមួយ,ព្រោះតែស្ត្រីជាអ្នកលក់លៀសម្នាក់បានផឹកស្រាស្រវឹង(ខឹងប្ដីបបួលទៅដេកដដែលៗ) ដាច់ការ​ផឹកស៊ី​ ស្រាប់តែ លោតពីលើផ្ទះជួល ជាន់ទី១ ប្រាវ​ស្ទើរ​ស្លាប់​,របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ប្រភពឲ្យដឹងថា ស្ត្រីទំនើងខាងលើមានឈ្មោះ ភិន សុខឡេង អាយុ៤៤ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុ។ចំណែកប្ដីមានឈ្មោះ យុន សុផល អាយុ៤០ឆ្នាំជាង មុខរបររត់ម៉ូតូឌុបស្នាក់នៅជាមួយគ្នា រួមទាំងមានកូននៅក្នុងបន្ទុក៤នាក់ ស្រី២នាក់និងប្រុស២នាក់ ។

យោងតាម​សម្ដី​អ្នក​រស់នៅ​ជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីខាងលើ បានអង្គុយហូបស្រាថ្នាំកន្លះលីត្រជាមួយមិត្តភក្រ័ហើយនិងប្ដីឈរមុខបន្ទប់ជួលជាន់ទី១ ដែលជាបន្ទប់របស់មិត្តភក្រ័គាត់ ខណ:ផឹកអស់ស្រាថ្នាំទើបអស់កន្លះលីត្រ ប្ដីឈរចាំហៅទៅដេកបន្ទប់គាត់នៅជាន់ខាងក្រោមព្រោះយប់ជ្រៅហើយយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀតខណៈ​ប្ដី​ខ្លាច​ប្រពន្ធ​ផឹក​ស្រវឹង​ទៅ​ឈឺ​ថ្កាត់​ខាត់ពេល​រកសុី ពេលនោះស្ត្រីរងគ្រោះបានឆ្លើយថា «គ្រាន់តែនៅផឹកបន្តិចទៀតក៏មិនបានដែរ..!! តិចអញ់លោតចុះទៅក្រោមអាឡូវ !!!»។ និយាយមិនទាន់ផុតស្ត្រីរងគ្រោះក៏លោតតែម្ដង បណ្ដាលអោយសន្លាប់មួយសន្ទុះនិងរងរបួសធ្ងន់(បាក់ចង្កេះ) ធ្វើឲ្យប្ដីដែលនៅជិត ឈរស្រឡាំងកាំងនិយាយលែងចេញ ដោយសារមិននឹកស្មានថាប្រពន្ធរបស់ខ្លួន(លោតមែន​!!)។

ក្រោយពេលកើតហេតុភ្លាម ស្ត្រីរងគ្រោះត្រូវបានប្ដីនិងប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ៕

ផ្ដល់សិទ្ធិដោយ ៖ vd7news.com

មតិ
Loading...
error: Content is protected !!