Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 9 months មុន , Wednesday, ទី​ 11th January ,ឆ្នាំ 2017 62 view

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១០ មករា ២០១៧ នៅ​ចំណុចភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៤-២៥ មាន​រថយន្ត​បុក​ម៉ូតូ​ បណ្ដាលឲ្យស្លាប់០៣នាក់ប្រុសនៅកន្លែងកើតហេតុ ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿងទាំងស្រុង។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿងម៉ាក បិឡាញ ពណ៌ស ពាក់ផ្លាកលេខ កំពង់សោម3A-1203 (របស់ក្រុមហ៊ុនហុងលីហួ) បើកបរដោយឈ្មោះកួន វិចិត្ត ភេទប្រុស អាយុ៤២ រស់នៅភូមិរ៉ា សង្កាត់លេខ២ ខេត្តព្រះសីហនុ រួមដំណើរដោយឈ្មោះ មុំ វលក្ខ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតាពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបើកបរមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-ក្រុងព្រះសីហនុ) លុះដល់ចំណុចខាងលើ បានវ៉ាជែងជ្រុលទៅបុកម៉ូតូ០១គឿង ម៉ាកMSX125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ លី ណារ៉ុង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិត្រពាំងអណ្តែងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល គ្មានមួក គ្មានកញ្ចក់ គ្មានផ្លាកលេខ មុខរបរកម្មករ(ស្លាប់)នៅកន្លែងកើតហេតុ ឌុបឈ្មោះ តូ រ៉ូ ភេទ ប្រុសអាយុ ២១ ឆ្នាំ(ស្លាប់) និងឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់)នៅភូមិឃុំជាមួយគ្នា ដែលបើកពីទិសខាងលិចទៅទិសខាងកើតក្នុងទិសដៅបញ្ច្រាសគ្នា។ បន្ទាប់មករថយន្ត ក៍ជ្រុលទៅបុកបង្គោលខ្សែភ្លើង របស់ EDCបណ្តាលដាច់ខ្សែភ្លើងនិងប្រេះបង្គោលភ្លើង។

​តាមការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ករណីនេះបណ្ដាលមកពីអ្នកបើកបរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅទីប្រជុំជន។
តាមការឆ្លើយរបស់អ្នកបើកបរឆ្លើយថាខ្លួនបានហូបABCអស់០៦កំប៉ុង។ ករណីនេះកម្លាំងជំនាញបានកំពុងវាស់វែងបន្តចាត់ការទៅតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ vd7news

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

ឥទ្ធិពល​ ABC ០៦កំប៉ុង បុកមនុស្ស​ស្លាប់​០៣នាក់យ៉ាងអាណោចអាធ័ម​ ឃើញ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ !!

62 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!