Home > ព័ត៌មានជាតិ សង្គម > ​ថៃ នរៈសត្យា​ និយាយ​ពី ​ថៃ នរៈពិទូ​ ក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

​ថៃ នរៈសត្យា​ និយាយ​ពី ​ថៃ នរៈពិទូ​ ក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

ប្រភទ : ព័ត៌មានជាតិ, សង្គម 3 months មុន , ថ្ងៃពុធ, ទី​ ១១ មករា ,ឆ្នាំ ២០១៧ 5 view

សិល្បៈ៖ ខណៈ​ដែល​ស្នងការដ្ឋាន​នគរបាល​ជាតិ ​បាន​បញ្ចេញ​ព័ត៌មាន​អតីត ​Freshie Boy​ លេខ​១​ ឆ្នាំ​២០០៧​ លោក​ ថៃ នរៈពិទូ ​ រួម​ទាំង​ប្រពន្ធ​ និង​បក្សពួក​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ ពី​បទ​ចែកចាយ​គ្រឿងញៀន​ នៅ​ចំណុច​ខារ៉ាអូខេ ​ ដឹសោនហ្វាមីលី កាល​ពី​វេលា​ម៉ោង​ ២៣និង២០​នា​ទី​ កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មករា ​ឆ្នាំ​២០១៧ ​ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

​ព្រឹក​នេះ​ឯកឧត្ដម ថៃ នរៈសត្យា ​បាន​ធ្វើ​បទ​សម្ភាស​ន៍ជា​មួយ Kqube.net​ បញ្ជាក់​ពី​ទឹកចិត្ត​ឪពុក​ក្រោយ​ពី​រឿង​អាស្រូវ​ដ៏​សែន​អាម៉ាស់​របស់កូន​ប្រុស​ត្រូវ​លាតត្រដាង​។ ក្រោយ​ពី​រឿង​អាស្រូវ​សង្គម​មិន​ឲ្យ​តម្លៃ​របស់​កូន​ប្រុស​ត្រូវ​លាតត្រដាង​ឯកឧត្ដម​ ថៃនរៈ សត្យា​ រដ្ឋលេខាធិការ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ថា ​មក​ដល់​ព្រឹក​នេះ​លោក​នៅ​មិនទាន់​បាន​ដឹង​ថា ​កូន​ប្រុស​របស់​លោក​ត្រូវ​មន្ត្រី​ជំនាញ​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ​ពោល​គឺ​ពេល​នេះ​លោក​ក៏​មិនទាន់​ហ៊ាន​និយាយ​អ្វី​ដែរ​ ខ្លាច​ក្រែង​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​ និយាយ​ទៅ​គឺ​លោក​ទុក​ឲ្យ​មន្ត្រី​ជំនាញ​លោក​ធ្វើ​ការ​ចុះ។​

​រដ្ឋលេខាធិការ​ ក្រសួង​វប្បធម៌​ឯកទត្ត​ ថៃ នរៈសត្យា ​បាន​បញ្ជាក់​ប្រាប់ Kqube.net​ បន្ត​ថា ​រឿង​នេះ​ពិត​ជា​រឿង​អាម៉ាស់​ណាស់​សម្រាប់​កូន​ប្រុស​ និង​គ្រួសារ​លោក​ ពោល​គឺ​លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ព្រោះ​តែ​កូន​ប្រុស​ដើរ​លើ​ផ្លូវ​ខុស​ ដែល​សង្គម​មិន​ឲ្យ​តម្លៃ​ ។ លោក​បន្ត​ថា ​រឿង​នេះ​គ្មាន​ឪពុក​ម្ដាយ​ណា​ចង់​ឲ្យ​កូន​ធ្វើ ​និង​ចង់​ឃើញ​កូន​ទទួល​រង​ភាព​អាម៉ាស់​ដូច្នេះ​ទេ​ ប៉ុន្តែ​លោក​សូម​ទទួល​ស្គាល់​ថា ​កូន​ប្រុស​របស់លោក​ (ថៃ​ នរៈពិទូ) ​លោក​ចិញ្ចឹម​ និង​មើល​ថែ​បាន​តែ​រូប​រាង​កាយ​ទេ​ តែ​ចិត្ត​គំនិត​ និង​ទង្វើ​របស់​គេ​លោក​មិន​អាច​តាម​ឃុំគ្រង​គ្រប់​ពេល​បាន​ទេ ​ជាក់ស្ដែង​ដូច​ជា​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ម្សិលមិញ​នេះ​។

​គួរ​បញ្ជាក់​ដែរ​ថា ​តាម​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ​សហការ​ជា​មួយ​ក្រុម​អន្តរាគមន៍​​បង្ការ​ និង​បង្ក្រាប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ចេញ​របាយការណ៍​ថា​ ជន​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿងញៀន​ទាំង​៦​នាក់​ ដែល​បាន​ចាប់​ខ្លួន ​ក្នុង​នោះ​មាន​លោក​ ថៃ ​នរៈពិទូ ​រួម​ទាំង​ប្រពន្ធ​ឈ្មោះ ​អោក រតនៈប៉ុណ្ណិកា ​ផង​ដែរ​។

​​ក្នុង​នោះ​ភស្តុតាង​មាន​ថ្នាំញៀន​ប្រភេទ ​កេតាមីន​ ( Ketamine) ចំនួន​០៣​កូន​ថង់​ ទម្ងន់​ ០,៨៨ ​ក្រាម​ ឧបករណ៍​(ពុម្ភ)​ សម្រាប់​កែច្នៃ ​ថ្នាំញៀន​ អ៊ិចស្តាស៊ី ​ចំនួន​០២ ​ថ្នាំ​អំពូល ​Diazepam ​ចំនួន​០២​អំពូល ​ថ្នាំ​​គ្រាប់​ Zepam ចំនួន​ ១៦​បន្ទះ ​ដែកកេះ​ចំនួន​ ០៣​ គម្រប​ដក​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​ ០១​ បំពង់​ទុយយោ​បឺត​ចំនួន​ ០១​ដុំ​ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួន ​ក្រដាស​អាលុយមីញ៉ូម​ចំនួន ​០១​ដុំ និង​សំបក​ថ្នាំ​មួយ​ចំនួន​៕ ផ្ដល់សិទ្ធិដោយ៖ Kqube

​ថៃ នរៈសត្យា​ និយាយ​ពី ​ថៃ នរៈពិទូ​ ក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

លោក ថៃ នរៈពិទូ និងភរិយា

ថៃ នរៈពិទូ និងភរិយា

ថៃ នរៈពិទូ (រូបកណ្ដាល)

5 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

សូមមេត្តាជួយស៊ែរផង​ 🙏🙏មើលវីដេអូហើយអាណិតណាស់ ​!!! ក្មេងស្រីម្នាក់នេះមុខមាត់ស្អាតបាតតែត្រូវពិការជើង ដោយសារម៉ូតូបុក យប់ឡើងរើសសំបកកំប៉ុង ហើយក៏ដាច់ចិត្តលើកដៃសំពះសុំលុយ បងប្រុសម្នាក់ ព្រោះតែជីវភាពខ្វះខាត (មានវីដេអូ)ព័ត៌មានថ្មីៗ
ថ្ងៃពុធ, ទី ២៩ ខែមីនា ,ឆ្នាំ ២០១៧

សូមមេត្តាជួយស៊ែរផង​ 🙏🙏មើលវីដេអូហើយអាណិតណាស់ ​!!! ក្មេងស្រីម្នាក់នេះមុខមាត់ស្អាតបាតតែត្រូវពិការជើង ដោយសារម៉ូតូបុក យប់ឡើងរើសសំបកកំប៉ុង ហើយក៏ដាច់ចិត្តលើកដៃសំពះសុំលុយ បងប្រុសម្នាក់ ព្រោះតែជីវភាពខ្វះខាត (មានវីដេអូ)

សូមជួយស៊ែរ ឲ្យតែកុងឡានទាំងអស់ ចេះស្រលាញ់ជីវិតអ្នកដទៃផង ឃើញហើយស្រក់ទឹកភ្នែក!! ទីបំផុតកុមារាទាំងពីរ កំព្រាឪពុក ម្ដាយហើយ ចាប់ពីពេលនេះរហូតតទៅ អនិច្ចា វាសនាក្មេងកំព្រារ សូមឲ្យបងប្រុស បងស្រី បានទៅកាន់សុគតិភព
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

សូមជួយស៊ែរ ឲ្យតែកុងឡានទាំងអស់ ចេះស្រលាញ់ជីវិតអ្នកដទៃផង ឃើញហើយស្រក់ទឹកភ្នែក!! ទីបំផុតកុមារាទាំងពីរ កំព្រាឪពុក ម្ដាយហើយ ចាប់ពីពេលនេះរហូតតទៅ អនិច្ចា វាសនាក្មេងកំព្រារ

អីចឹងបានចេះតែបុកគេបុកឯងស្លាប់ ! ជិះសុទ្ធតែរ៉េងរ៉ូវ័រតែអ្នកបើកចរិកមិនថ្លៃដូចឡានសោះ  បុកគេហើយខំជិះគេចបុករនាំងពុះទ្រូងផ្លូវដាច់កាឡេផ្អើលអ្នកធ្វើដំណើរតាមផ្លូវ (មានវីដេអី)
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

អីចឹងបានចេះតែបុកគេបុកឯងស្លាប់ ! ជិះសុទ្ធតែរ៉េងរ៉ូវ័រតែអ្នកបើកចរិកមិនថ្លៃដូចឡានសោះ បុកគេហើយខំជិះគេចបុករនាំងពុះទ្រូងផ្លូវដាច់កាឡេផ្អើលអ្នកធ្វើដំណើរតាមផ្លូវ (មានវីដេអី)

សូមជួយស៊ែរបន្តផង មិនអស់ថ្មទូរស័ព្ទទេ!!! ក្មេងស្រីម្នាក់នេះ មានជម្ងឺភ្នែកធ្ងន់ធ្ងរ ឈាមកកចង់ផ្ទុះគ្រាប់ភ្នែកទៅហេីយ ដោយសារតែគ្រួសារក្រីក្រ ពុំមានលទ្ធភាពព្យាបាល ទើបទុកដល់មានសភាពបែបនេះ សូមបងប្អូនជួយផង
ថ្ងៃអង្គារ, ទី ២៨ ខែមីនា ,ឆ្នាំ ២០១៧

សូមជួយស៊ែរបន្តផង មិនអស់ថ្មទូរស័ព្ទទេ!!! ក្មេងស្រីម្នាក់នេះ មានជម្ងឺភ្នែកធ្ងន់ធ្ងរ ឈាមកកចង់ផ្ទុះគ្រាប់ភ្នែកទៅហេីយ ដោយសារតែគ្រួសារក្រីក្រ ពុំមានលទ្ធភាពព្យាបាល ទើបទុកដល់មានសភាពបែបនេះ សូមបងប្អូនជួយផង

បញ្ចេញមតិ

error: Content is protected !!