កូនសង្ឃកំហូចលួចឆាន់គ្រឿងញៀនក្នុងវត្តត្រូវនគរបាលស្រុកកោះធំចាប់ខ្លួនបាន

Loading...


កណ្ដាល៖ កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ នគរបាលស្រុកកោះធំឃាត់នខ្លួនជនសង្ស័យ៤នាក់ដែលចែកចាយនិងប្រើប្រាស់ (ក្នុងនោះព្រះសង្ឃ២អង្គ)នៅក្នុងវត្តសំប៉ានស្ថិតក្នុងភូមិសំប៉ានឃុំកោះធំ(ខ)ស្រុកកោះធំខេត្តកណ្តាល។​

​បើតាមអោយដឹងពី លោកវរៈសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំបានអោយដឹងថា
ជនសង្ស័យចំនួន ០២នាក់ជាព្រះសង្ឃគង់នៅវត្តខាងលើដោយមាន ឈ្មោះ សឿង សុផានី ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្យា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (ចាប់ឃាត់ខ្លួន)។ ២/-ឈ្មោះ ខែម រ៉ាមី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃមិច ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (ចាប់ឃាត់ខ្លួននិង ដកហូតយកសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចល័តចំនួន ០១គ្រឿង។

​​ ជនសង្ស័យទាំង ០២នាក់ រួមជាមួយនិងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ បន្តចាត់ការតាមនីតិវិធី ។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ខែម រ៉ាមី និង សឿង សុផានី បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នាប្រាកដមែន ដោយថ្នាំញៀនដែលពួកខ្លួននាំគ្នាជក់នោះ គឺទើបនិងទិញពីឈ្មោះ ម៉ារ៉ាឌី ភេទប្រុស និងឈ្មោះ គឹមហ័ង ភេទស្រី ក្នុងតម្លៃ ៣០,០០០៛ ប្រាកដមែន ។បន្ទាប់ក្រោយពីបានចំលើយព្រះសង្ឃបុគ្គលរងគ្រោះនោះហើយសមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញាជនសង្ឃទាំងពីរបន្តទៀតដើម្បីឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋានស្រុកតាមនីតិវិធី៕

កូនសង្ឃកំហូចលួចឆាន់គ្រឿងញៀនក្នុងវត្តត្រូវនគរបាលស្រុកកោះធំចាប់ខ្លួនបាន

កូនណេនកំហូច

ជនសង្ស័យ

កូនណេនកំហូច

ជនសង្ស័យ

រូបជនសង្ស័យទាំងពីរនាក់

 

មតិ
Loading...
error: Content is protected !!