Home > គ្រឿងញៀន​ សង្គម > បក្ខពួកតារា​សំដែងឈ្មោះ«ថៃន​រះ​ពិ​ទូ​» ត្រូវឃាត់ខ្លួន​ជាប់ពាក់​ពន្ធ័​ក្នុងករណី​«ផលិត»និងចែកចាយ

បក្ខពួកតារា​សំដែងឈ្មោះ«ថៃន​រះ​ពិ​ទូ​» ត្រូវឃាត់ខ្លួន​ជាប់ពាក់​ពន្ធ័​ក្នុងករណី​«ផលិត»និងចែកចាយ

ប្រភទ : គ្រឿងញៀន​, សង្គម 3 months មុន , ថ្ងៃពុធ, ទី​ ១១ មករា ,ឆ្នាំ ២០១៧ 12 view

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញនិងដឹកនាំ​ដោយ​លោកប៉ង់ចាន់​សុ​យុ​ទ្ធារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករាឆ្នាំ​២០១៧​នេះ​បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ (The Sound Family KTV)ដឺសោនហ្វាមិលី​បន្ទាប់ពី​រសមត្ថកិច្ចរកឃើញ​ថា បាន​ផ្តល់​ទីកន្លែងដើម្បីប្រើប្រាស់និងរក្សាទុក​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ។​

លោក​ស៊ានសុ​ណាល់នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣.២០​នាទី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ក្រុមបង្ការ​បង្ក្រាប​រួម​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​​ប្រើប្រាស់រក្សាទុក និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅត្រង់ចំណុច​ក្លិបកម្សាន្តខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មីលី(the sound family) ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​/ខេត្តបាត់ដំបង​ ។ លោក​បានឲ្យដឹក​ទៀត​ថា​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​ក្នុង​បទល្មើស​ជាក់ស្ដែង​សមត្ថកិច្ច​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​៖​

ទី​១​.ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​.ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណទី​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌ​ប្រាំពីរ​មករា រាជធានី​ភ្នំពេញ​។ ទី​៣.​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤.​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។ ទី​៥.​ឈ្មោះ អោក រតនះ ប៉ុណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ទី​៦​ឈ្មោះហ៊ុនម៉ា​ណេភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​រំចេក​៤ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។ វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ថ្នាញៀន​ប្រភេទ​កេតា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​ឧបករណ៍​(​ពុម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៉ិច​ស្តាស៊ីចំនួន​២ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ​និង​សម្ភា​រះ​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​ ។​

ជនសង្ស័យ​ពាក់ព័ន្ធ​ព្រមទាំងវត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំឯកសាដើម្បីបញ្ជូន​ទៅ​តុលាការរីឯទីតាំងផ្តល់​កន្លែង​ឲ្យ​ប្រើប្រាស់រក្សាទុកនិង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​បាន​បិទទ្វារ​ធ្វើអាជីវកម្មនៅ​រសៀល​ថ្ងៃ​ទី​១០​មករា ឆ្នាំ​២០១៧​នេះ ៕​

ផ្ដល់សិទ្ធិដោយ ៖ vd7news.com

12 view

កំណត់ហេតុថ្មីៗ គ្រឿងញៀន​

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​

បញ្ចេញមតិ

error: Content is protected !!