វាសនា​ក្មេងប្រុស​កបត់ ១៨០ ដឺ​ក្រេ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​បន្ទាប់ពី​សប្បុរ​សជន​អង់គ្លេស​ម្នាក់​ជួយ​រកលុយ​វះកាត់​

Loading...


យោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃសុក្រនេះបានឱ្យដឹងថា ក្មេងប្រុសអាយុ ១៣ ឆ្នាំ ដែលគ្មានអ្នកចង់រាប់អានក្នុងភូមិរបស់គាត់ក្នុងប្រទេសឥណ្ឌាដោយសារតែក្បាលរបស់គាត់ផ្អៀងទៅផ្នែកម្ខាង បានទទួលការវះកាត់ប្រថុយជីវិតមួយដើម្បីធ្វើឱ្យករបស់គាត់ត្រង់ឡើងវិញ។

ម៉ាហិនដ្រា អាហៀវ៉ា (Mahendra Ahirwar) បានកើតជំងឺចម្លែកពីកំណើតហៅថា Congenital Myopathy ដែលធ្វើឱ្យសាច់ដុំនៅករបស់គាត់ខ្សោយរហូតធ្វើឱ្យកបត់ត្រង់ ១៨០ ដឺក្រេ។
san12

san
ឪពុក ឈ្មោះ មូខេស អាហៀវ៉ា (Mukesh Ahirwar) អាយុ ៤១ ឆ្នាំ និង ម្តាយឈ្មោះ ស៊ូមីត្រា អាហៀវ៉ា (Sumitra Ahirwar) អាយុ ៣៦ ឆ្នាំ បានចំណាយពេលច្រើនឆ្នាំយកកូនគាត់ទៅជួបវេជ្ជបណ្ឌិត ប៉ុន្តែគ្មាននរណាម្នាក់អាចជួយកូនគាត់បានទេ។

ប៉ុន្តែឥឡូវក្មេងជំទង់រូបនេះបានទទួលការវះកាត់ផ្លាស់ប្តូរជីវិតដោយអតីតគ្រូពេទ្យរបស់ទីភ្នាក់ងារសុខាភិបាលអង់គ្លេស (NHS) បន្ទាប់ពីម្តាយកូនពីរមួយរូបមកពីទីក្រុងលីវើភូលរបស់អង់គ្លេសបានបង្កើតទំព័ររៃអង្គាសលុយដើម្បីប្រមូលប្រាក់ចំនួនជាង ១៧.០០០ ដុល្លារសម្រាប់វះកាត់ព្យាបាលក្មេងនេះ។
san121322423

san21213231
គ្រូពេទ្យវះកាត់ឆ្អឹងខ្នង លោកវេជ្ជបណ្ឌិត រ៉ាចាហ្គោផាឡាន់ គ្រីស្នាន់ (Rajagopalan Krishnan) មកពីមន្ទីរពេទ្យ Apollo Hospital ក្នុងទីក្រុងដេលី បានធ្វើការវះកាត់ឱ្យក្មេងនេះ បន្ទាប់ពីអ្នកស្រី ជូលី ចូន (Julie Jones) ជួយធ្វើឱ្យការវះកាត់នេះកើតឡើងបានចំពោះក្មេងកម្សត់ម្នាក់នេះ។

លោកវេជ្ជបណ្ឌិតបានជួយវះកាត់ជោគជ័យដល់ក្មេងម្នាក់នេះដោយប្រើពេលអស់ប្រហែល ១០ ម៉ោង៕

Advertisements
មតិ
Loading...
error: Content is protected !!