ឈិន​ ឡុង​ វិះ​​ស្លាប់​ពេល​ថត​ខ្សែ​ភាព​យន្ត​ថ្មី

Loading...


តារាសម្ដែងជើងចាស់ Jackie Chan ហៅ ឈិន ឡុង បានបង្ហើបឲ្យដឹងកាលពីថ្មីៗនេះថា លោកវិះតែបាត់បង់ជីវិត ពេលថតខ្សែភាពយន្តថ្មី ចំណងជើងថា “Skiptrace”។តារាក្បាច់គុនកុងហ្វូបានរំលឹកពីហេតុការណ៍ដែលជួបប្រទះពេលថតរឿងថា ៖ “ខ្ញុំបានធ្លាក់ពីលើក្បូន អណ្ដែតទៅតាមខ្សែទឹក ដែលមានកម្លាំងទឹកហូរខ្លាំង។ ខ្ញុំមិនពូកែហែលទឹកនោះទេ ដូចនេះក៏បានស្រែកសុំឲ្យគេជួយ ប៉ុន្តែក្រុមការងារមិនអាចមកជួយសង្គ្រោះខ្ញុំបាននោះទេ។ សំណាងល្អក្បូនក៏បានត្រឡប់រកមកខ្ញុំ ពេលនោះហើយដែលខ្ញុំរើសបានជីវិតមកវិញ”។

ដំណើរការថតខ្សែភាពយន្តនេះហាក់តែងជួបនឹងសោកនាដកម្ម ជាក់ស្ដែងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ អ្នកថតកុនឈ្មោះ Chan Kwok-Hung បានលង់ទឹកស្លាប់អំឡុងពេលថតប្លង់មួយ។និយាយអំពីខ្សែភាពយន្តថ្មីរបស់តារាសម្ដែងវ័យ ៦២ ឆ្នាំរូបនេះ គឺជាប្រភេទខ្សែភាពយន្តវាយតប់ បែបកំប្លែង ដែលផលិតឡើងផ្អែកលើរឿងពិតមួយ។ ខ្សែភាពយន្តនេះក៏មានការចូលរួមសម្ដែងពី តារាក្បាច់គុន Yuen Biao, តារាសម្ដែងចិន Fan Bingbing, តារាសម្ដែងហុងកុង Eric Tsang និង តារាសម្ដែងអាមេរិក Johnny Knoxville ដោយនឹងចាក់បញ្ចាំងក្នុងប្រទេសចិននៅថ្ងៃទី ២២ ខែកក្កដា នេះ៕
1464163975_1

1464163975_2

មតិ
Loading...
error: Content is protected !!