Home > ព័ត៌មានប្លែកៗ រឿងរ៉ាវជីវិត សង្គម > បុរស​ថៃ​ម្នាក់​ទៀត​ត្រូវ​លស់​ព្រលឹង​ដោយ​សារ​ពស់​វែក​ក្នុង​បង្គន់ (មានវីដេអូ)

បុរស​ថៃ​ម្នាក់​ទៀត​ត្រូវ​លស់​ព្រលឹង​ដោយ​សារ​ពស់​វែក​ក្នុង​បង្គន់ (មានវីដេអូ)

ប្រភទ : ព័ត៌មានប្លែកៗ, រឿងរ៉ាវជីវិត, សង្គម 1 year មុន , Monday, ទី​ 6th June ,ឆ្នាំ 2016 63 view

បន្ទាប់ពីហេតុការណ៍កំពុងល្បីរបស់បុរសថៃនៅខេត្ត Chachoengsao ដែលត្រូវពស់ថ្លាន់ខាំប្រដាប់ភេទអំឡុងពេលបត់ជើងក្នុងបន្ទប់ទឹក ថ្មីៗនេះបានកើតមានហេតុការណ៍ស្រដៀងគ្នានោះដែរលើបុរសថៃម្នាក់ទៀតនៅក្នុងខេត្ត Pathum Thani ។តាមសារព័ត៌មានថៃ PBS លោក Pattaraphol Laikamnertploy បានគេចផុតពីគ្រោះថ្នាក់ភ្លាមៗកាលពីថ្ងៃអាទិត្យម្សិលមិញ ពេលលោកកំពុងដោះទុក្ខសត្វក្នុងបន្ទប់ទឹក ដោយបានសម្គាល់ឃើញថាមានក្បាលសត្វពស់ក្នុងរន្ធបង្គន់។ បុរសវ័យ២៧ឆ្នាំរូបនេះ បានឲ្យដឹងថា ភ្លាមៗលោកបានតេប្រាប់ទៅក្រុមជួយសង្គ្រោះមក ដោយចាប់បានពស់វែកប្រវែង១,២ម៉ែត្រចេញពីបង្គន់។

លោក Pattaraphol បានបន្ថែមទៀតថា កាលពីថ្ងៃសុក្រលោកក៏បានសម្គាល់ឃើញរបស់ម្យ៉ាងផងដែរមិនច្បាស់ថាជាអ្វីក្នុងប្រហោងបង្គន់ប៉ុន្តែវាបានបាត់ទៅវិញ។ រហូតដល់ថ្ងៃអាទិត្យលោកបានប្រទះឃើញក្បាលពស់នោះតែម្តង។យ៉ាងណាក្ដី ពស់វែកមួយក្បាលខាងលើ ត្រូវក្រុមសង្គ្រោះស្ម័គ្រចិត្តថៃ លែងវាទៅក្នុងព្រៃវិញផងដែរ៕
1465198559_1

1465198559_2

63 view

កំណត់ហេតុថ្មីៗ ព័ត៌មានប្លែកៗ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!