Home > ព័ត៌មានអន្តរជាតិ សង្គម > លែង​ខ្លាច​ទៀត​ហើយ​​​! នាវា​ចម្បាំង​ ចិន​ ដេញ​តាម​នាវា​ផ្ទុក​យន្តហោះ​ អាមេរិក​ ពេល​កំពុង​ធ្វើ​សមយុទ្ធ​

លែង​ខ្លាច​ទៀត​ហើយ​​​! នាវា​ចម្បាំង​ ចិន​ ដេញ​តាម​នាវា​ផ្ទុក​យន្តហោះ​ អាមេរិក​ ពេល​កំពុង​ធ្វើ​សមយុទ្ធ​

ប្រភទ : ព័ត៌មានអន្តរជាតិ, សង្គម 10 months មុន , ថ្ងៃព្រហស្បតិ៍, ទី​ ១៦ មិថុនា ,ឆ្នាំ ២០១៦ 14 view

នាវាកងទ័ពជើងទឹកមួយគ្រឿងរបស់ប្រទេស ចិន បានបើកតាមក្រោយនាវាផ្ទុកយន្តហោះ ចន ស្តេនីស (John C. Stennis) របស់ សហរដ្ឋអាមេរិក នៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលដែលនាវាផ្ទុកយន្តហោះ កំពុងធ្វើសមយុទ្ធជាមួយនឹងនាវារបស់ ជប៉ុន និង ឥណ្ឌា ក្បែរដែនទឹករបស់ប្រទេស ចិន ។

សមយុទ្ធយោធារបស់នាវា អាមេរិក, ជប៉ុន និង ឥណ្ឌា ធ្វើឡើងក្នុងពេលដែលមានការព្រួយបារម្ភចំពោះឥទ្ធិពលរបស់ប្រទេស ចិន នៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលទីក្រុង ប៉េកាំង ដាក់ពង្រាយនាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿង នៅលើតំបន់ដែលប្រទេស ចិន ទាមទារធ្វើជាកម្មសិទ្ធិ ក្បែរសមុទ្រចិនខាងត្បូង រួមទាំងការសាងសង់អគារនៅលើកោះនានាក្នុងសមុទ្រចិនខាងត្បូងផងដែរ ។

ប្រទេស ចិន មិនពេញចិត្តចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុង ប៉េកាំង ចាត់ទុកថាជាការបង្កហេតុ ធ្វើឡើងដោយការល្បាតរបស់នាវា អាមេរិក នៅក្បែរប្រជុំកោះក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែ អាមេរិក អះអាងថា ការល្បាតទាំងនោះ តែងធ្វើឡើងដើម្បីការពារសេរីភាពសម្រាប់ការធ្វើនាវាចរណ៍ ។

មេបញ្ជាការនៅលើនាវាផ្ទុកយន្តហោះ ចន ស្តេនីស និយាយថា នាវា ចិន មួយគ្រឿង បានធ្វើដំណើរតាមក្រោយ ចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រ ពីនាវាផ្ទុកយន្តហោះ ដោយចាប់ផ្ដើមដេញតាម ចេញពីសមុទ្រចិនខាងត្បូង ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាណាមួយកើតឡើងឡើយ ។
urtrtfdfdfedr

udsrdrsdss

usaircraftcarrier

14 view

កំណត់ហេតុថ្មីៗ ព័ត៌មានអន្តរជាតិ

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយព័ត៌មានថ្មីៗ
ថ្ងៃចន្ទ, ទី ២៤ មេសា ,ឆ្នាំ ២០១៧

នេះហើយស្នេហាពិត នៅមិនទាន់ដាច់អាល័យទៀត😭!!! ទោះជាបងបានស្លាប់ហើយ តែអូននៅតែនឹកគ្រប់ពេលវេលា ហើយនឹងចងចាំស្នាមញញឹមជាមួយគ្នា ហេតុអ្វីបងទៅចោលអូនបែបនេះ? ពិភពលោកនេះដូចជាលេងសើចជាមួយខ្ញុំពេកហើយ

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

កុំអូសរំលងអោយសោះ ជួយស៊ែរផង!!! ប្អូនស្រីមានជំងឺឈឺរ៉ាំរ៉ៃព្យាបាលមិនបានធូស្បើយសោះ រហូតដល់ស្គមរីងរៃ រហូតដល់ម្តាយលក់ដី លក់អ្វីៗទាំងអស់ ពេលនេះ ក្រុមគ្រួសារមានការខ្វះខាតជាខ្លាំង សូមជួយដល់ប្អូនស្រីផង

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​
ថ្ងៃអាទិត្យ, ទី ២៣ មេសា ,ឆ្នាំ ២០១៧

សូមប្រុងប្រយ័ត្ន!!! ភ្លៀងមួយមេ បណ្តាលឲ្យធ្លាក់ទឹកកក​ និងបាតុភូតរន្ទះបាញ់ស្លាប់មនុស្ស០១​ នាក់​ និងរលំបង្គោលភ្លើង​ ប៉ាណូមួយចំនួន​ នៅក្នុងក្រុងបានលុង​

បញ្ចេញមតិ

error: Content is protected !!