ងួន ចាន់​ដេវីដ ប្រកាស​ផ្តាច់ទំនាក់ទំនង

Loading...


នៅប៉ុន្មាននាទីមុននេះ តារាចម្រៀងជាដៃគូដ៏ស័ក្តិសមរបស់អ្នកនាង ពេជ្រ សោភា គឺ ងួន ចាន់ដេវីដ បានព្រលយសារមួយគួរឱ្យចាប់អារម្មណ៍ និង អាថ៌កំបាំងបំផុត ដែលន័យសេចក្តីនោះបានបង្ហាញឃើញពីការផ្តាច់ទំនាក់ទំនងរបស់លោក និង អ្នកជុំវិញខ្លួន ។

តើម្ចាស់បទ«រាំញីកែងជើង» ងួន ចាន់ដេវីដ កំពុងជួបបញ្ហាអ្វី បានជាព្រលយសារបែបមន្ទិលនេះឡើង ? យ៉ាងណាគេនៅមិនទាន់ដឹងប្រាកដថា តារាចម្រៀងរូបនេះកំពុងជួបវិបត្តិ ឬ មានបញ្ហាក្នុងជីវិតអ្វីនៅឡើយទេ ។ បើតាមខ្លឹមសារដែលលោកបានបង្ហោះនោះគឺតារាចម្រៀងពូកែរ៉េប ដេវីដ បានបង្ហាញថា លោកកំពុងព្យាយាមផ្តាច់ខ្លួន និង សុំឱ្យមិត្តភក្តិ ព្រមទាំងអ្នកនៅជុំវិញខ្លួនព្យាយាមនៅឱ្យឆ្ងាយពីលោក ដោយ ដេវីដ បានពោលថាខ្លាចខ្លួននាំបញ្ហាដល់ពួកគេ ។
13521956_366527920137981_9007599224274104302_n

នេះជាខ្លឹមសារសំណេរដើមរបស់តារាចម្រៀង ងួន ចាន់ដេវីដ សរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកមុននេះ «ចាប់ពីថ្ងៃហ្នឹងទៅ សូមអ្នកដែលជិតស្និត ឬ អ្នកជុំវិញខ្លួនរបស់ខ្ញុំ មេត្តាព្យាយាមចៀសឱ្យឆ្ងាយខ្ញុំ ព្រោះវាមិនបានផ្ដល់ផលចំណេញដល់អ្នកទេ វាមានតែនាំបញ្ហាដល់អ្នកទាំងអស់គ្នា វាមុននិងក្រោយ យូរនិងឆាប់ទេ អរគុណសម្រាប់ការរាប់អានដ៏ស្មោះត្រង់ ហើយសុំទោសដែលមិនអាចការពារអ្នកទាំងអស់គ្នាបាន» ៕
13501684_366527803471326_6213740888049161595_n

13532797_366527863471320_527551191476968639_n

Advertisements
មតិ
Loading...
error: Content is protected !!