Home > គ្រោះថ្នាក់​ចរាចរណ៍​ សង្គម > ម្តាយស្លុតយ៉ាងណា កូនស្រី​ចេញពីរៀនជួប​អកុសល​

ម្តាយស្លុតយ៉ាងណា កូនស្រី​ចេញពីរៀនជួប​អកុសល​

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, សង្គម 1 year មុន , Tuesday, ទី​ 5th July ,ឆ្នាំ 2016 115 view

រាជធានីភ្នំពេញ ៖ យុវសិស្សប្រុស-ស្រី២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយកិនចំក្បាល និងខ្លួនខ្ទេច ខណៈទាំងម៉ូតូនិងរថយន្តជិះស្របទិសគ្នា ។

ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១០ព្រឹកថ្ងៃទី០៥ កក្កដា ២០១៦ នេះ ស្ថិតត្រង់ចំណុចផ្លូវ២០១១ ក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះវីន ស្រីណា អាយុ១៥ឆ្នាំ ជាសិស្សសាលាឯកជនម្តុំពោអិ៍ចិនតុង មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងក្មេងប្រុសរងរបួសឈ្មោះសឿង សាយឃាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំង២នាក់ជិះម៉ូតូឌុបគ្នាម៉ាកស្គូពី ពាក់ស្លាកលេខភ្នំពេញ 1DG-5985 ។ រីឯម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ មិនស្គាល់អត្តសញ្ញាណ រត់គេចបាត់ បន្សល់ទុករថយន្តពាក់ស្លាកលេខព្រះសីហនុ 3A-0863 ។

ប្រភពបន្តថា មុនពេលកើតហេតុ ភាគីខាងម៉ូតូទើបចេញពីរៀន ដោយធ្វើដំណើរឆ្ពោះទៅរៀនគួរបន្ថែម នៅម្តុំសាលាឯកជនក្បែរផ្សារឈូកមាស ។ លុះមកដល់ចំណុចកើតហេតុ មានរថយន្តខាងលើបើកស្របទិសជាមួយម៉ូតូដែរ តែមិនដឹងយ៉ាងម៉េច ស្រាប់តែម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តដួល ក៏ត្រូវរថយន្តកិនអ្នកជិះម៉ូតូខាងក្រោយស្លាប់យ៉ាងរន្ធត់តែម្តង ។
1212212121

121232312121

1212322121212213212121

121213121221

115 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!