ភិន​ សុដាលីស ​ប្រើ​ពេល​ជិត​កន្លះ​ម៉ោង​បក​អាក្រាត​រឿង​អាក្រក់ ​ប៉ែន​ ចំរ៉ុង​

Loading...


សិល្បៈ ៖ ក្រោយពីពាក្យបណ្ដឹងលោក ប៉ែន ចំរ៉ុង ប្ដឹងលែងលះប្រពន្ធ ភិន សុដាលីស ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃ២០ កក្កដាកន្លងទៅ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៥កក្កដា នេះតារាសម្ដែង ភិន សុដាលីស ក៏បានធ្វើសន្និសីទកាសែតមួយ នៅជិតក្រុមហ៊ុនមហាហង្សទួលគោក ដោយនាងបានចំណាយពេលវេលាជិតកន្លះម៉ោង ដើម្បីបកអាក្រាតរឿងអាក្រក់របស់អតីតប្តីលោក ប៉ែន ចំរ៉ុង
ក្នុងពិធីជួបជុំអ្នកសារព័ត៌មាននេះ ភិន សុដាលីស បានបញ្ជាក់ប្រាប់គួរឱ្យភ្ញាក់ផ្អើលថា រាល់សកម្មភាពកើតឡើងសម្រាប់រូបនាង ដែលបានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗមកលើកឪពុកនោះ គឺជាការរៀបចំបង្គាប់ឱ្យនិយាយពីលោក ប៉ែន ចំរ៉ុង និងសាច់ញាតិរបស់គេតែប៉ុណ្ណោះ គាប់ជួនពេលនោះនាងស្រឡាញ់គេខ្លាំង ហើយនៅក្មេងខ្វះការពិចារណាក៏ធ្វើតាមគេគ្រប់បែបយ៉ាង។
តារាកំពុងពពោះទារកអាយុ៧ខែដប់ថ្ងៃរូបនេះបន្តថា តែដល់ពេលនាងត្រូវអតីតប្តីលោក ប៉ែន ចំរ៉ុង ប្ដឹងលែងលះទើបនាងដឹងខ្លួនបានធ្វើខុសយ៉ាងធ្ងន់ចំពោះឪពុក  ដូច្នេះហើយពេលនេះនាងក៏សូមចេញមុខទទួលកំហុស សុំការលើកលែងទោសពីអ្នកមានគុណ ក៏ដូចជាទស្សនិកជនជាសាធារណៈតែម្ដង។
ជាមួយគ្នានេះ ភិន សុដាលីស ក៏បានធ្លាយប្រាប់ពីដំណើររឿងរ៉ាវតាំងពីដើមចមរហូតដល់ទីបញ្ចប់ ដោយនាងបានលើកឡើងដូចក្នុងវីដេអូខាងក្រោម ៖


sodalis

dali

dalis

dal

da
ផ្ដល់សិទ្ធិដោយ​៖KQUBE

មតិ
Loading...
error: Content is protected !!