ឈ្លោះជាមួយម្តាយរឿងកេរមរតក កូនស្រីម្នាក់ផឹកថ្នាំបំពុលកណ្តុរស្លាប់នៅទន្លេបិទ

Loading...


ខេត្តត្បូងឃ្មំុ៖ កូនស្រីម្នាក់បន្ទាប់ពីប៉ះពាក្យសំដីគ្នាជាមួយម្តាយបង្កើតបន្តិចបន្តួចរឿងចែកកេរមរតក ក៏អន់ចិត្តទៅផឹកថ្នាំពុលសត្វកណ្តុរស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភួង ចន្ថា ហៅណេម ភេទស្រី អាយុ ៣១ ឆ្នាំ ប្តីឈ្មោះ ថេត សំអុន អាយុ ៣៧ ឆ្នាំ នៅភូមិកើតហេតុ បានធ្វើអត្តឃាតដោយផឹកថ្នាំបំពុលសត្វកណ្តុរ បណ្តាលឲ្យស្លាប់ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម ។

លោកបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឈ្លោះ ជាមួយម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឈួន ឆាន អាយុ ៧០ ឆ្នាំ ពីរឿងបែងចែកដីកេរមរតក ។ ខណះនោះម្តាយ បានស្តីបន្ទោសកូនជាជនរងគ្រោះថា ង៉ែងកូនពៅ បានដីភូមិ និងផ្ទះសម្បែង រួមនិងដីស្រែចំការប៉ុណ្ណឹងហើយ ង៉ែងចង់បានអីទៀត អញទុកឲ្យបងៗ គេបានសមរម្យខ្លះផង។

ការឈ្លោះពាក្យសំដីបន្តិចបន្តួចនេះ ធ្វើឲ្យជនរងគ្រោះអន់ចិត្តនឹងម្តាយខ្លួន ថាម្តាយមិនស្រឡាញ់ខ្លួន ក៏សម្រេចចិត្តទិញថ្នាំបំពុលកណ្តៀរ យកមកផឹកនៅក្រោមដើមគរ ឯវាលស្រែចម្ងាយប្រមាណ 1000 ម៉ែត្រ ខាងជើងភូមិអំពិលជ្រុំ ឃុំទន្លេបិទ តែម្តងទៅ។ លោកក៏បានបញ្ជាក់បន្ថែមថាករណីនេះក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយផឹកថ្នាំពុលពិតប្រាកដមែន៕
13669769_315494182133146_6765709037195279420_n

13669786_315494175466480_8740884417786542177_n

13872646_315494155466482_8859593999244929012_n

13876436_315494135466484_8782208108218422241_n

13876436_315494132133151_327683802179785029_n

Advertisements
មតិ
Loading...
error: Content is protected !!