មាន សូនីតា ទោះបីវាជាការសម្តែងតែបានធ្វើឲ្យដិតដាមក្នុងអារម្មណ៍របស់នាងមិនអាចបំភ្លេចបាន

Loading...


រាជិនីក្រម៉ាកញ្ញា មាន សូនីតា បានបង្ហាញភាពជក់ចិត្តដិតអារម្មណ៍មួយចំនួនដែលនាងមិនអាចបំភ្លេច និងនៅតែចងចាំជានិច្ចនៅឈុតឆាកក្នុងរឿង “បណ្តឹងស្រីទាំងប្រាំ”។

ជួបសម្ភាសន៍ជាមួយវេបសាយមហាហង្សធីវី (Mohahang TV) តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃ ពុធ ទី ១០ ខែ សីហា ឆ្នាំ ២០១៦ នេះ កញ្ញា មាន សុនីតាបានឲ្យដឹងថា បន្ទាប់ពីរូបនាងបានចូលសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “បណ្តឹងស្រីទាំងប្រាំ” តាំងពីដើមរហូតដល់ចប់រួចមកនាង មានអារម្មណ៍ថារូបនាងចងចាំមិនភ្លេចនោះទេនៅពេលដែលរូបនាងត្រូវបានជនល្មើសធ្វើទារុណកម្មមកលើរូបនាងយ៉ាងព្រៃផ្សៃទោះបីជាការសម្តែងក៏ដោយតែវាហាក់ដូចជាការពិតតែម្តង ព្រោះត្រូវសម្តែងឲ្យដូចជាការពិត រហូតដល់ពេលខ្លះធ្វើឲ្យរូបនាងឈឺ និងជាំសាច់ផងដែរ។
10-8-2016-011

កញ្ញា មាន សូនីតា បានបញ្ជាក់បន្ថែមថា “ច៎ាបងក្រោយពីខ្ញុំបញ្ចប់ការថតនៅក្នុងរឿង “បណ្តឹងស្រីទាំងប្រាំ” រួចមកមានឈុតឆាកមួយចំនួនដែលខ្ញុំចាប់អារម្មណ៍និងមិនអាចបំភ្លេចបាន ហើយនៅតែដិតជាប់ក្នុងអារម្មណ៍ទោះបីជាសាច់រឿងត្រូវបានបញ្ចប់ក៏ដោយ នៅពេលដែលរូបនាងត្រូវបានគេធ្វើទារុណកម្ម ព្រោះនៅក្នុងឈុតនោះត្រូវសម្តែងយ៉ាងណាឲ្យដូចជាការពិតដើម្បីទាក់ទាញទស្សនិកជន រហូតពេលខ្លះខ្ញុំឈឺសាច់ និងជាំសាច់ផងដែរបង។ តែមិនអីនោះទេបងឈឺ និងជាំសាច់ប៉ុណ្ណឹងគ្មានបញ្ហានោះទេសម្រាប់រូបខ្ញុំ”។
10-8-2016-013

គួរបញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំរឿង “បណ្តឹងស្រីទាំងប្រាំ” ជាស្នាដៃនិពន្ធថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលបានសហការជាមួយផលិតកម្មមហាហង្ស នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ៕

ដកស្រង់ ៖ Mohahangtv

Advertisements
មតិ
Loading...
error: Content is protected !!