Home > ទូរសព្ទ បច្ចេកវិទ្យា > ស្តែងៗមែនទែន!ផ្ទុះIPhone 7 Rose Gold ដាច់ជាពីរ ពេលគាត់កំពុងកាន់ក្នុងដៃរបស់គាត់​ (មានវីដេអូ)

ស្តែងៗមែនទែន!ផ្ទុះIPhone 7 Rose Gold ដាច់ជាពីរ ពេលគាត់កំពុងកាន់ក្នុងដៃរបស់គាត់​ (មានវីដេអូ)ទំព៍រដើម

ប្រភទ : ទូរសព្ទ, បច្ចេកវិទ្យា 9 months មុន , Monday, ទី​ 17th October ,ឆ្នាំ 2016 4,306 view

កាលពីថ្មីៗនេះប្រភពព័ត៌មានពីទីក្រុង Zhengxhou ដែលសិ្ថតនៅក្នុងខេត្ត Henan នៃប្រទេសចិន ល្បីតៗគ្នាថាIPhone7 Rose Gold មានបញ្ហាផ្ទុះដូចគ្នាទៅនឹង Samsung Galaxy Note 7ដែរ។ បុរសម្នាក់ដែលរស់នៅក្នុងទីក្រុង Zhengxhou បាននិយាយប្រាប់អ្នកសារព័ត៌មានថាគាត់មានភាពតក់ស្លុតជាខ្លាំង ព្រោះគាត់កំពុងតែកាន់ទូរស័ព្ទនៅក្នុងដៃស្រាប់តែវាផ្ទុះឡើង ធ្វើអោយដៃរបស់គាត់របួសយ៉ាងធ្ងន់ធ្ងរ និងមានបំណែកនៃការផ្ទុះមកប៉ះចំមុខរបស់គាត់ថែមទៀតផង។ ភ្លាមៗនោះផងដែរ ជនរង់គ្រោះដោយសារការផ្ទុះ IPhone7 បានដាក់ពាក្យបណ្ដឹងទៅក្រុមហ៊ុនAppleដែលសាខាស្ថិតនៅក្នុងប្រទេសចិនស្រាប់ សុំអោយមានការសងថ្លៃជំនឿចិត្ត។

បន្ទាប់ពីក្រុមបានទទួលពាក្យបណ្ដឹងរួចរាល់ហើយ ក្រុមហ៊ុនសុំពេលដកឃ្លាដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះអោយបានច្បាស់លាស់ជាមុនសិនមុនពេលធ្វើការសម្រេចចិត្តបង់ថ្លៃខូចខាតដល់ជនរង់គ្រោះ ជៀសវាសចាញ់បោកដោយហេតុលើកព័ត៌មានមិនពិតមកអះអាង។ ក្រុមហ៊ុនបានបញ្ជាក់ថែមទៀតថា ចំពោះ Hard & Soft របស់IPhone ក្រុមហ៊ុនសុំធានា តែបើតាមការវីភាគថ្នាក់ដំបូងរបស់ក្រុមហ៊ុន បញ្ហាផ្ទុះនេះគឺបណ្ដាលមកពីគាត់ប្រើបា្រស់វារហូតដល់អស់ថាមពល ដូច្នេះគាត់លេងបណ្ដើរហើយធ្វើការសាក់ថ្មរបណ្ដើរទើបបណ្ដាលអោយមានបញ្ហា។

ចំណែកប៉ែកលោកខាងលិចឯនោះវិញ កាលពីថ្មីៗនេះក៏ធ្លាប់កើតមានដូចគ្នាដែរ តែការផ្ទុះនេះវាបានកើតឡើងចំពោះតែ IPhone 6 Plus តែប៉ុន្នោះ។ មានសិស្សម្នាក់ឈ្មោះថា Darina Hlavatyគាត់បានដាក់ទូរស័ព្ទ IPhone 6 Plus ក្នុងហោប៉ាវខោរបស់គាត់ហើយគាត់បានចូលរៀនក្នុងថ្នាក់តាមធម្មតា អង្គុយមិនបានប៉ុន្មាននាទីផងស្រាប់តែទូរស័ព្ទផ្ទុះឡើងបណ្ដាលអោយ Darina Hlavatyមានរបួសជើងជាខ្លាំង។

ចំពោះករណីខាងលើ ភាគីទាំងពីរមិនទាន់បានចរចាគា្នអោយបានច្បាស់លាស់នៅឡើយទេ ព្រោះក្រុមហ៊ុនត្រូវធ្វើការស៊ើបអង្កេតរកភស្ដុតាងអោយបានគ្រប់គ្រាន់ជាមុនសិន។

អត្ថបទដោយ៖ ម៉ាលីន ខ្មែរញ៉ូ
ប្រភព៖ 9videodown

d

ស្តែងៗមែនទែន! ល្បីពេញប្រទេសចិន IPhone 7 Rose Gold ផ្ទុះដាច់ជាពីរ ពេលគាត់កំពុងកាន់ក្នុងដៃរបស់គាត់ (មានវីដេអូ)

khmermews-2

ស្តែងៗមែនទែន! ល្បីពេញប្រទេសចិន IPhone 7 Rose Gold ផ្ទុះដាច់ជាពីរ ពេលគាត់កំពុងកាន់ក្នុងដៃរបស់គាត់ (មានវីដេអូ)

khmermews-3

ស្តែងៗមែនទែន! ល្បីពេញប្រទេសចិន IPhone 7 Rose Gold ផ្ទុះដាច់ជាពីរ ពេលគាត់កំពុងកាន់ក្នុងដៃរបស់គាត់ (មានវីដេអូ)

4,306 view

កំណត់ហេតុថ្មីៗ ទូរសព្ទ

បញ្ចេញមតិ

error: Content is protected !!