Home > បច្ចេកវិទ្យា ឧបករណ៍អេឡិចត្រូចឡិចផ្សេងៗ > ខ្យល់ត្រជាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ! ក្រុមហ៊ុន Panasonic ចាប់ផ្តើមដាក់ឲ្យដំណើរការនូវប្រភេទម៉ាស៊ីនត្រជាក់ AERO series

ខ្យល់ត្រជាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ! ក្រុមហ៊ុន Panasonic ចាប់ផ្តើមដាក់ឲ្យដំណើរការនូវប្រភេទម៉ាស៊ីនត្រជាក់ AERO seriesទំព៍រដើម

ប្រភទ : បច្ចេកវិទ្យា, ឧបករណ៍អេឡិចត្រូចឡិចផ្សេងៗ 8 months មុន , Saturday, ទី​ 25th March ,ឆ្នាំ 2017 462 view

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ – ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic ចាប់ផ្តើមដាក់ឲ្យដំណើរការនូវម៉ាស៊ីនត្រជាក់ AERO series ប្រភេទព្យួរជញ្ជាំងម៉ូឌែលចែកតែមួយ (Single-split) និង ម៉ូឌែលចែកជាច្រើន (Multi-split)។
នេះគឺជាការដាក់ឲ្យដំណើរការបន្ទាប់ពីទទួលបានភាពជោគជ័យនៃការដាក់ឲ្យដំណើរការម៉ាស៊ីនត្រជាក់ SKY Series កាលពីឆ្នាំមុន ដែលបានលើកកម្ពស់កិត្យានុភាពរបស់ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic ថាជាយីហោម៉ាស៊ីនត្រជាក់ដែលមានឈ្មោះល្បីមួយនៅក្នុងប្រទេសកម្ពុជា។
ម៉ាស៊ីនត្រជាក់ប្រភេទ SKY Series នាំឲ្យមានការបោះជំហានទៅមុខខាងផ្នែករចនាម៉ូដ និងផាសុខភាពនៃភាពត្រជាក់ស្រួលជាមួយនឹងការបង្កើតស្លាបកង្ហារថ្មីប្រភេទ SKYWING មានបន្ទះបិទបើក ដែលអាចតម្រង់ទិសខ្យល់ត្រជាក់ទៅរកពិដាន និងធ្វើឲ្យខ្យល់ត្រជាក់សាយភាយពេញបន្ទប់ដោយមិនមានខ្យល់បក់ត្រង់ – បច្ចេកវិទ្យា RADIANT COOLING.
សេរ៊ីម៉ាស៊ីនត្រជាក់ AERO series ថ្មី ជាមួយនឹងបច្ចេកវិទ្យា AEROWINGS ដែលមានលក្ខណៈដូចគ្នាទៅនឹងប្រភេទម៉ាស៊ីនត្រជាក់ SKY Series បានផ្តល់ជូននូវ៖

•ការគ្រប់គ្រងខ្យល់បក់ដែលអាចបត់បែនបាន៖ បច្ចេកវិទ្យាធ្វើឲ្យត្រជាក់ដោយផ្ទាល់ (Direct Cooling) និងបច្ចេកវិទ្យាធ្វើឲ្យត្រជាក់មានសំណើម (Shower Cooling) ជួយឲ្យអតិថិជនអាចធ្វើការគ្រប់គ្រងបានទាំងស្រុងទៅលើកម្រិតនៃភាពត្រជាក់ដែលទទួលបាន។

•ការរចនាម៉ូដពណ៌ថ្លាដូចគុជខ្យង៖ ការរចនាម៉ូដទាន់សម័យជាមួយនឹងគម្របបន្ទរពណ៌ដូចគជ់ខ្យង និងការក្រូម៉េផ្ទៃខាងក្រៅ ធ្វើឲ្យយើងមានអារម្មណ៍ថា ម៉ាស៊ីនត្រជាក់នេះមានប្រណិតភាពសម្រាប់គ្រប់គេហដ្ឋានទាំងអស់។

•ការរចនាម៉ូដបែបស្តើងរលើបរលោង៖ ម៉ាស៊ីនត្រជាក់ AERO series ថ្មី គឺមានកម្រាសស្តើងជាងមុនរហូតដល់ទៅ ៣៧ មីលីម៉ែត្រ ជាងម៉ូឌែលម៉ាស៊ីនត្រជាក់ឆ្នាំ ២០១៦។

•អនុភាពត្រជាក់៖ រួមបញ្ចូលនូវបច្ចេកវិទ្យា P-TECh សម្រាប់ជួយឲ្យត្រជាក់បានឆាប់រហ័ស

•ប្រព័ន្ធបន្សុទ្ធខ្សល់ដោយបច្ចេកវិទ្យា Nanoe-G៖ បច្ចេកវិទ្យា Nanoe-G មានប្រសិទ្ធខ្ពស់សម្រាប់កម្ចាត់លម្អងធូលីដែលកើតក្នុងខ្យល់ និងលម្អងធូលីដែលតោងស្អិត និងបាក់តេរីដែលតូចបំផុតដែលមានទំហំរហូតដល់ទៅ PM2.5

ស្លាប AEROWINGS ដែលមានសន្ទះពីរ អាចបញ្ចេញខ្យល់ទៅតាមវិធីពីរបែប៖
•ខ្យល់ត្រជាក់ផ្ទាល់៖ មុំរបស់ស្លាប AEROWINGS សំយ៉ុងចុះក្រោមដើម្បីបញ្ចេញកំហាប់ខ្យល់បក់ឲ្យត្រជាក់ជាបន្តបន្ទាប់ចាប់តាំងពីពេលដំណើរការម៉ាស៊ីនត្រជាក់។

•ខ្យល់ត្រជាក់មិនផ្ទាល់៖ មុំរបស់ស្លាប AEROWINGS បញ្ឈរឡើងលើដើម្បីបំភាយខ្យល់ត្រជាក់ឲ្យសាយភាយពេញកន្លែងទាំងមូល បន្ទាប់មកខ្យល់ត្រជាក់ធ្លាក់ចុះមកក្រោមយ៉ាងស្រទន់ និងធ្វើឲ្យមានភាពត្រជាក់ពេញក្នុងបន្ទប់ បន្ទាប់ពីសីតុណ្ហភាពក្នុងបន្ទប់បានឈានដល់ចំណុចកំណត់ – បច្ចេកវិទ្យាSHOWER COOLING

ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic មានមហិច្ចតាចង់ផ្គត់ផ្គង់នូវខ្យល់ត្រជាក់ បរិសុទ្ធ និងមានផាសុកភាពសម្រាប់គេហដ្ឋាននីមួយៗ។ លោក Hidehiko Kondo នាយកគ្រប់គ្រងនៃក្រុមហ៊ុនបានបន្ថែមថា៖ “យើងនឹងខិតខំសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលកំពុងមានការកើនឡើងសម្រាប់ម៉ាស៊ីនត្រជាក់ដែលមានភាពងាយស្រួលប្រើប្រាស់ រចនាម៉ូដបានល្អ និងមានតម្លៃសមរម្យ។ ម៉ាស៊ីនត្រជាក់ប្រភេទ SKY series និង AERO series អាចជួយឲ្យអតិថិជនគ្រប់គ្រងខ្យល់បក់បានកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យកន្លែងរស់នៅកាន់តែមានភាពទាក់ទាញ និងគួរឲ្យចង់រស់នៅ។ ដូចនេះ យុទ្ធនាការផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៧ នេះ យើងប្រើប្រាស់ពាក្យស្លោកថា “ខ្យល់ត្រជាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ” (#AIRTHATMOVESYOU)”
<ចំណាំ៖ អ្នកអាចបន្ថែមសម្រង់សម្តីណាមួយក៏បានទៅតាមសុន្ទរកថារបស់គណអធិបតីដើម្បីបញ្ជាក់បន្ថែមពីសារសំខាន់ៗទៅកាន់អតិថិជនសំខាន់ៗ/សារព័ត៌មាន>
ម៉ាស៊ីនត្រជាក់ប្រភេទ AERO Series អាចរកទិញបានសម្រាប់ពពួក Single-Split Premium Inverter, Standard Inverter, Standard non-Inverter និង Deluxe Inverter Multi-split។ ដើម្បីស្វែងយល់បន្ថែមអំពីម៉ាស៊ីនត្រជាក់ម៉ូឌែលថ្មីនេះ និងកម្មវិធីតម្លៃពិសេសចុងក្រោយបំផុត សូមចូលទៅកាន់គេហទំព័រ៖ aircon.panasonic.com និងហាងរបស់ក្រុមហ៊ុន Panasonic ដែលនៅក្បែរអ្នកបំផុត។

អំពីក្រុមហ៊ុន Panasonic
ក្រុមហ៊ុន Panasonic គឺជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិចផ្សេងៗ និងផ្តល់ជូននូវដំណោះស្រាយល្អៗសម្រាប់អតិថិជននៅផ្នែកផលិតផលអេឡិចត្រូនិច ផលិតសម្រាប់គេហដ្ឋាន យានយន្ត ដំណោះស្រាយនៅតាមកន្លែងសហគ្រាស និងឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិច។ ចាប់តាំងពីចាប់១៩១៨មក ក្រុមហ៊ុនបានពង្រីកខ្លួននៅទូទាំងពិភពលោក និងមានក្រុមហ៊ុនបុត្តសម្ព័ន្ធចំនួន ៤៦៨ និងមានក្រុមហ៊ុនជាដៃគូចំនួន ៩៤ កំពុងដំណើរនៅទូទាំងពិភពលោក ដែលមានតម្លៃលក់សរុបចំនួន ៧.៧១៥ ទ្រីលានយេនសម្រាប់ដំណាច់ឆ្នាំនេះ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ដោយមានការប្តេជ្ញាចិត្តបន្តនូវគុណតម្លៃថ្មីៗតាមរយៈការសិក្សាស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗនៅគ្រប់ផ្នែកទាំងអស់ ក្រុមហ៊ុនប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យជីវិតកាន់តែប្រសើរឡើងសម្រាប់អថិតិជន។ ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន Panasonic សូមចូលទៅកាន់គេហទំព័រ៖ http://www.panasonic.com/global

អំពីក្រុមហ៊ុន Panasonic Asia Pacific Pte. Ltd. (សាខាប្រទេសកម្ពុជា)
Branch of Panasonic Asia Pacific Pte.Ltd
#327-329, Sihanouk Blvd, Sangkat Veal Vong, Khan 7 Makara,
Phnom Penh, Cambodia.
Tel :(855)23215503, (855)23215495
E-Mail: [email protected]

462 view

បញ្ចេញមតិ

error: Content is protected !!