Home > កម្សាន្ត > ប្រុសៗគួរគិតឡើងវិញហេតុអ្វីសង្សារ ចាំថាឲ្យ​ ចាំរអ៊ូដាក់​ ចាំខឹង​ ចាំខលតាមយើងបែបនេះ បើមានសង្សារបែបនេះគួរចាប់អោយជាប់កុំព្រលែងព្រោះ…………..

ប្រុសៗគួរគិតឡើងវិញហេតុអ្វីសង្សារ ចាំថាឲ្យ​ ចាំរអ៊ូដាក់​ ចាំខឹង​ ចាំខលតាមយើងបែបនេះ បើមានសង្សារបែបនេះគួរចាប់អោយជាប់កុំព្រលែងព្រោះ…………..ទំព៍រដើម

ប្រភទ : កម្សាន្ត 4 months មុន , Thursday, ទី​ 1st June ,ឆ្នាំ 2017 158 view

​ខ្ញុំជឿថាមនុស្សប្រុសគ្រប់គ្នា​ មិនចូលចិត្តមនុស្សស្រី​រអ៊ូច្រើន
រករឿងដេញដោល​ សួរនេះសួរនោះ​ រឿងច្រើន
មិនចូលចិត្តមនុស្សស្រីតេតាម​ពេលទៅដើរលេង​
និងមិនចូលចិត្តពេលដែលនៅជាមួយពួកម៉ាក​ហើយសង្សារតេតាម
ខ្ញុំជាមនុស្សប្រុសដូចគ្នាទើបខ្ញុំយល់​ រាល់ដងដែលពួកខ្ញុំមនុស្សប្រុសគិតថា
វាគួរឲ្យរំខាន​ បែកក៏បែកទៅរកថ្មីទៀតក៏បាន​ មនុស្សស្រីមានរាប់រយរាប់ពាន់
ពេញផែនដីទៅខ្វះអី​ មនុស្សស្រីស្អាតជាងនេះក៏មាន​ច្រើន
ទៅអង្វរធ្វើអីម៉ាអាសម្បត្តិមនុស្សស្រី​ អត់ប្រយោជន៍​ កុំទ្រ
ចង់យំអីក៏យំទៅ​ ខ្ញុំនេះធ្លាប់មានបទពិសោធន៍​ មានពួកម៉ាកម្នាក់
ធ្លាប់ប្រាប់ខ្ញុំថា​ ប្រើជីវិតយុវវ័យឲ្យវាសមនឹងតម្លៃ
នៅមានមនុស្សស្រីច្រើននាក់សម្រាប់ឲ្យយើងជ្រើសរើស
យើងត្រូវជួបមនុស្សស្រីច្រើនទៀត​ ទៅខ្វល់ធ្វើអ្វីត្រឹមតែមនុស្សស្រីម្នាក់ហ្នឹង
តែសម្រាប់ខ្ញុំក៏ធ្លាប់យកមកគិតឡើងវិញម្តងទៀត
យកមកតាំងសំនួរសួរដល់ខ្លួនឯងថា​ សង្សាររអ៊ូធ្វើអ្វី
សង្សារបន្ទោសធ្វើអ្វី​ សង្សារខឹងធ្វើអ្វី​ ក៏ព្រោះអ្វី
ក៏ព្រោះតែគេបារម្ភនឹងយើង​តើមែនទេ?​ មែនហើយបាទ
មនុស្សស្រីមានរាប់រយរាប់ពាន់​ តែបើយើងបែកពីគេទៅ
តើយើងអាចទៅរកបានមនុស្សដែលប៉ិនបារម្ភដូចគេដែរអត់?
គេចាំស្តីឲ្យ​ ចាំថាឲ្យ​ ចាំរអ៊ូដាក់​ ចាំខឹង​ ចាំខលតាមយើងបែបនេះ
រកបានដែរទេ?​ គិតហើយក៏សោកសៅ​ ទាំងការពិតទៅយើង
ក៏មិនចូលចិត្តបែបនេះ​ តែជឿទៅបាទ​ ក្តីសុខត្រឹមតែមិនប៉ុន្មាននាទី
កុំយកទៅដូរជាមួយនឹងគ្រាប់ពេជ្រតូចតែមានតម្លៃ​
ចុងក្រោយក៏ចង់ប្រាប់ថា​ ស្រលាញ់គេទៅ​ស្រលាញ់មនុស្សស្រី
ដែលចូលចិត្តរអ៊ូ​ ប៉ិនបារម្ភ​ ពូកែបន្ទោស​
ព្រោះតឲ្យអ្នកខែងរ៉ែងប៉ុណ្ណា​ក៏ដោយ​ ពេលដែលគ្មានមនុស្សស្រីម្នាក់នោះ
អ្នកនឹងដឹងដោយខ្លួនឯងថា
មនុស្សខែងរ៉ែងពេលដែលត្រូវមកទន់ជ្រាយគឺដូចជាឆ្កែមួយក្បាលអីចឹង​។

ប្រភព៖ Statusចុងក្រោយ-สเตตัสสุดท้าย

158 view

កំណត់ហេតុថ្មីៗ កម្សាន្ត

បញ្ចេញមតិ

error: Content is protected !!